​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​ជុំវិញ​ផ្សារលើ​​បន្ទាប់ពី​មានការ​រាំងស្ទះ​ជិត​១​ឆ្នាំ​មក​

0

​ខេត្តកំពង់ឆ្នាំង​៖​បន្ទាប់ពី​មានការ​រាំងស្ទះ​ជិត​១​ឆ្នាំ​ដោយសារ​មាន​ជីវ​ករ​ក្នុង​ផ្សារលើ​មួយចំនួន​ប្រឆាំង​តវ៉ា​គម្រោង​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​ជុំវិញ​ផ្សារលើ​របស់​អាជ្ញាធរខេត្ត នៅ​រសៀល​
​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​នេះ គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លក់​
​ដូរ​តាម​គម្រោង​ដែល​បាន​គ្រោងទុក ដើម្បីអោយ​អាជីវករ​តូចតាច​ជុំវិញ​ផ្សា​លើ​មាន​កន្លែង​ល​កើ​ដូរ មាន​អនាម័យ​និង​មាន​សោភ័ណ​ភាពល្អ​។​ ​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ ដឹកនាំ​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត ដែលមាន​តំណាង​លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត មន្ទីរ​ពាក់​ព​ន្ធ័ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​នគរបាល​អាវុធហត្ថ​ខេត្ត ចូលរួម​ផង​នោះបាន​មានប្រសាសន៍​អោយដឹងថា​៖ គម្រោង​រៀបចំ​សណ្តាប់ធ្នាប់​​លកដូរ​ជុំវិញ​ផ្សារលើ​នេះ​មាន​រយះពេល​៣​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី​១៧ ខែតុលា ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​។DSC00284
​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​បានអោយដឹងថា​៖ នៅក្នុង​គម្រោង​នោះ​គឺ វាស់វែង​និង​គូស​ប្លង់​លើ​ការ៉ូ​ការ៉ូឡា នៅ​សងខាង​ផ្សារលើ ដើម្បី​រៀបចំ​ដាក់​រាន​ជួល​អោយ​អាជីវករ​ដែលមាន​ឈ្មោះ​ធ្លាប់​លក់​ចុះ​ក្នុង​បញ្ជី​កន្លងមក​ចំនួន​៤៥៣​នាក់ ស្មើ​និង​៤៥៣​រាន ដែល​រាន​និ​មួយៗ​មាន​ទំហំ​១,១០​ម គុណ​និង ១,៧០​ម រៀបចំ​កាត់​សំយាប​តូប​ដែល​ធ្វើ​លៀន​លយ​ហួស​ប្លង់​កំណត់​នៅមុខ​ផ្សារ និង​នៅ​សងខាង​ផ្សារលើ ដែល​គម្រោង​នេះ​គឺ​ក្រសួងមហាផ្ទៃ​បាន​ឯកភាព​រួចហើយ បន្ទាប់ពី​មានការ​ប្តឹង​ជំទាស់​របស់​អាជីវករ​ក្នុង​ផ្សារលើ​កន្លងមក ។ DSC00280ក្នុងនោះ​ផងដែរ​និង​រៀបចំ​អ្នកលក់ដូរ​ពេល​ល្ងាច​នៅមុខ​ផ្សារ អោយ​ឡើង​ល​កើ​នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ និង​សាកសួរ​យោ ប​ល់​របស់​អាជីវករ រៀបចំ​ចាក់សាប​កន្លែង​លក់​ត្រី​និង​បន្លែ​ផ្នែក​ខាងក្រោយ​ផ្សារលើ​។​DSC00277
​នៅពេល​នោះដែរ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ និង​ប្រធាន​មន្ទីរ​ពាក់​ព​ន្ធ័ បាន​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​យោបល់​អាជីវ​ករលក់​ត្រី សាច់ បន្លែ និង​អាជីវករ​ដែលមាន​ផ្ទះ​ជុំវិញ​ផ្នែក​ខាងក្រោយ​នៃ​ផ្សារលើ អំពី​គម្រោងការ​ចាក់សាប​រៀប​ចំ​កន្លែង​លក់​ផ្នែក​ខាងក្រោយ​ផ្សារ​ផងដែរ​។ ដែល​ក្នុងពេលនោះ​តាម​ការ​ស្ទាប​ស្រង់​មតិ គឺ​អាជីវករ​ភាគច្រើន បាន​ឯកភាព​ជួយ​ចេញ​ថវិការ​បក្ខ​ដិ​ភាគ ក្នុង​គម្រោង​ចាក់សាប​របស់​អាជ្ញាធរ​ខេត្ត ដើម្បីអោយ​បងប្អូន​មាន​កន្លែង​លក់ដូរ​ត្រឹមត្រូវ​គ្មាន​ភក់ជ្រាំ​និង​មាន​អនាម័យ​។ ព្រោះថា​កន្លែង​លក់ដូរ​ខាងក្រោយ​ផ្សារលើ​កន្លងមក គឺ​លក់​នៅលើ​រៀន​ផ្ទាល់​ដី​ពេល​មាន​ភ្លៀង គឺ​តាមផ្លូវ​ដើរ​សុទ្ធ​ទេ​ភក់ជ្រាំ​។​DSC00262
​អាជីវករ​ផ្សារលើ​កន្លងមក​ធ្លាប់​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ថា​៖​ក្នុងការ​ចុះឈ្មោះ​
​រៀបចំ​រាន​លក់ដូរ​ស​ង​ខាង​ផ្សារលើ​គឺមាន​ការនិយម​បក្ខពួក ដោយ​គេ​ដឹងថា​មាន​ជីវ​ករ​មួយចំនួន​មាន​រាន​លក់ដូរ​ក្នុង​ម្នាក់ៗ​ពី​៤​រាន​រហូត​ទៅ​ដ់​៩​រាន ដែល​ករណីនេះ​លោក​អភិបាលខេត្ត​បាន​ព្រ​​មាន​ថា មិន​អនុញ្ញាត​អោយមាន​ដូច្នេះ​ឡើយ គឺ​អាជីវករ​ម្នាក់​ត្រូវមាន​រាន​លក់ដូរ​តែ​១​ប៉ុណ្ណោះ​៕