​លោកយាយ​អាយុ​៦១​ឆ្នាំ​ចងក​សម្លាប់ខ្លួន​ចោល​ចៅស្រី​តែ​ម្នាក់ ព្រោះ​មាន​ជម្ងឺផ្លូវចិត្ត​

0

​ខេត្តកំពង់ឆ្នាំង​៖​លោកយាយ​ម្នាក់​បាន​យក​ខ្សែលួស មក​ចងក​សម្លាប់ខ្លួន​ដោយសារ​តែមាន​ជីវភាព​ខ្វះខាត និង​មាន​ជម្ងឺផ្លូវចិត្ត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ចាស់​តា​ស៊ឹម ស្ថិតនៅ​ក្នុងភូមិ​ជ្រលង​កក់ ឃុំ​ក្រាង​លាវ ស្រុក​រលារ​ប្អៀ​រ តែ​លោកយាយ​បាន​ចងក​ស្លាប់​តាំងពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​មកម្ល៉េះ​។​ ​អ្នកស្រុក​ក្នុងភូមិ​ជ្រលង​កក់​បានអោយដឹងថា​៖ លោកយាយ​ដែល​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​ឈ្មោះ អួន យ៉ុង អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ សព្វថ្ងៃ​គាត់​រស់នៅ​២​នាក់​ចៅស្រី អាយុ​១៤​ឆ្នាំ​ម្នាក់ ចំណែក​កូនចៅ​បែក​មាន​ប្តី​ប្រពន្ធ ទៅ​រស់នៅ​ឆ្ងាយៗ​អស់ហើយ គឺ​មានតែ​ចៅស្រី​ម្នាក់នេះ ដែល​នៅ​ជូ​យ​មើលថែរក្សា​គាត់​។​IMG-20151017-WA0002
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​លោកយាយ​រងគ្រោះ​ខាងលើនេះ​ដើរ​សំដៅទៅ​ភូមិ​ចាស់​ដែលជា​កន្លែងកើតហេតុ​នោះដែរ តែ​គេ​មិនបាន​ចាប់អារម្មណ៍​ថា​គាត់​ទៅធ្វើ​អី​នៅ​ទីនោះ​ទេ លុះ​ភ្លឺ​ឡើង​ទើប​មាន​អ្នកភូមិ​ប្រទះឃើញ ហើយក៏​ផ្អើល​ឆោឡោឡើង និង​បាន​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​មូល​ដ្ខា​ន​អោយមកធ្វើ​ការពិនិត្យ​ផងដែរ​។​IMG-20151017-WA0001
​ ​លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ស្រុក​រលារ​ប្អៀ​រ​បានអោយ​ដឹ​ថា​៖​ករណី​ស្លាប់​របស់​លោកយាយ​ខាងលើនេះ ក្រោយពី​សមត្ថកិច្ច​ក្រុមបច្ចេកទេស​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​រួចរាល់​ហើយ សមត្ថកិច្ច​អោយដឹងថា​៖ ការស្លាប់​របស់លោក​យាយ គឺ​ពិតជា​បាន​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ប្រាកដ​មែន​។ សព​លោកយាយ​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​និង​អ្នកភូមិ​ជួយ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​៕

​ ​
​ ​