ឃាត់ខ្លួន​ជនជាតិ​ថៃ​៥​នាក់ ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​

0

​ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ជនជាតិ​ថៃ​៥​នាក់ ត្រូវបាន​គេ​ដឹងថា ខ្លះ​ជា​តម្រួត និង​ខ្លះទៀត​ជា​ទាហាន​នៅ​ខេត្ត​បុរី​រាំ ត្រូវ បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ នៅ ចំណុច​ផ្សារ​ជប់​គគី ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​បន្ទាយ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោយពី​រកឃើញថា តម្រួត​ថៃ​និង​ទាហាន​ទាំងនោះ​បាន​លួច​នាំចូល​អាវុធខ្លី​មកប្រើប្រាស់​ដោយ ខុស ច្បាប់​។​IMG_8554
​ជនជាតិ​ថៃ​ទាំង​៥​នាក់​ដែល​ត្រូវ​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​៧០២​ចាប់ខ្លួន រួមមាន ១/​ឈ្មោះថា​នេ​ត ភី​ម​ប៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​តម្រួត​(Police) ២/​ឈ្មោះ សូ​រី​យ៉ាន់ អ៊ិន​ផា​រ៉ា​ក់​កាំ ហៀ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៣/​ឈ្មោះ ផន​ណា​ផុង សាថន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ៤/​ឈ្មោះ សាន់​តិ​ផាប អ៊ិន​ថន​កាំ​ផែង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ពួកគេ​ទាំង​៣​នាក់​ជា​ទា​ហ៊ាន​កាតព្វកិច្ច និង​៥/ ឈ្មោះ សុ​សោត នួន​កាត់​នី​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​តម្រួត​(Police) ជនជាតិ​ថៃ​ទាំងនេះ​ធ្វើការ​ក្នុង ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ​។​IMG_8555
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ អំពិល ដើម្បី​សួរនាំ​និង​ចាត់​ការបន្ត​តាមច្បាប់​៕