ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥កំលាំងកងរាជអាវុធហត្ថមួយក្រុមដឹកនាំដោយលោកជាដាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះធ្វើការត្រួតពិនិត្យនៅតាមដងផ្លូវត្រង់ចំណុចខាងជើងបរិវេនក្រុមហ៊ុនការសីុណូផ្កាយប្រាំរហូតដល់ម៉ោង៣ទាបភ្លឺចូលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥ក៏ប្រទះឃើញជនសង្ស័យចំនួន៤នាក់កំពុងនាំគ្នាទិញគ្រឿងញៀនយ៉ាសកម្មពេលនោះអាវុហត្ថឃាត់ខ្លួនរួចបានឆែកក្នុងខ្លួនទាំង៤នាក់នោះស្រាប់តែឃើញគ្រឿងញៀនប្រភេទខេទឹកកចំនួន២ថង់តូចពេលនោះកំលាំងអាវុធហត្ថក៏បន្តទៅឃាត់ខ្លួនជនសង្ស័យបានថែមម្នាក់ទៀតដកហូតថ្នាំញៀនប្រភេទខេទឹកកក១ថង់តូចថែមបន្តទៀតសរុប៣ខេទឹកកក៣ថង់តូចជនសង្ស័យទាំង៥នាក់នោះត្រូវកំលាំងអាវុហត្ថបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរ។
លោកឧត្តមសេនីយ៍ ត្រី ឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាននិយាយប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៥នាក់នោះ១មានឈ្មោះ កុយវាសនាប្រុសអាយុ២៩ឆ្នាំអ្នកជួញដូគ្រឿងញៀន ២មានឈ្មោះសួងសុផាតប្រុសអាយុ១៨ឆ្នាំ ៣មានឈ្មោះហាងកំសត់ប្រុសអាយុ២២ឆ្នាំ៤មានឈ្មោះលីសុខាប្រុសអាយុ២២ឆ្នាំ៥មានឈ្មោះយុងសាវ៉ៃប្រុសអាយុ១៩ឆ្នាំទាំង៥នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឱបូរិន្ទបានបញ្ជាក់ទៀតថាតាមចំលើយសារភាពរបស់ឈ្មោះកុយវាសនាបានឆ្លើយសារភាពថាខ្លួនពិតជាបានជួញដូរគ្រឿងញៀននេះមានរយះពេល៣ខែកន្លងមកហើយខ្លួនបានទិញគ្រឿងញៀននេះពីឈ្មោះប៉ាអាមេ៉ងហៅចិនខ្មៅនៅជិតផ្ទះគ្នាដោយទិញម្តងក្នុងតំលៃ៣៥០០បាតហើយជនសង្ស័យបានយកទៅលក់បន្តទៅឲ្យឈ្មោះ៤នាក់នេះបន្តសំរាប់យកទៅជក់។លោកឱបូរិន្ទបាននិយាយបញ្ជាក់ទៀតថាដោយមានចំលើយសារភាពរបស់ឈ្មោះកុយវាសនានិងវត្ថុតាងនោះកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕




































