ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមបករឹក្សាខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៥។ពិធីនេះមានការចូលរួមលោក អ៊ុង អឿនប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីប្រធានមន្ទីរគ្រប់អង្គភាពបានចូលរួមផងដែរ។លោក អ៊ុងអឿនបានមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបស់ក្រុមប្រឹក្សានោះថាក្នុងការប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះមាន
គោលបំណងសំខាន់លើគោលនយោបាយការកែលំអរនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានាដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាននិងការជំរុញកិច្ចអភិវឌ្ឈសេដ្ឋកិច្ចនិងសង្គមកិច្ចនៅតាមមូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។លោកអ៊ុងអឿនបាននិយាយបន្តទៀតថារាជរដ្ឋាភិបាលបានបង្ហាញឲ្យឃើញនូវឆន្ទះដ៏មោះមុតនិងជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែទំរង់អភិបាលកិច្ចក្នុងថ្នាក់
មូលដ្ឋានសំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យប្រកបដោយប្រសិទ្ធភាព។លោកអ៊ុងអឿនបានបញ្ជាក់ទៀតថាការរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះគឺជាឧបករណ៍ដ៏មានសារះសំខាន់មួយសំរាប់លើកកំពស់គនេយ្យភាព តម្លាភាព
និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុម ប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងផ្តល់ឱកាសក្នុងការភិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយរបស់សង្គមសីុវិលសាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាពនិងយុត្តិធម៍ក្នុងសង្គមឲ្យកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋនិងសង្គមជាតិទៀតផង៕



































