​ណែនាំ​និង​ឈានដល់​ការផាកពិន័យ​បិទ​អាជីវកម្ម​ចំពោះ​ម្ចាស់​ផ្ទះសំណាក់​និង​សណ្ឋាគារ​ណា​ដែល​មិន​ចុះ​ស្ថិតិ​ជនបរទេស

0


បន្ទាយមានជ័យ : នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក បាន ធឿន បានធ្វើការ​ផ្សព្វផ្សាយ​ណែនាំ និង​ចាត់វិធានការ​ផាកពិន័យ លើ​ម្ចាស់​ផ្ទះសំណាក់​សណ្ឋាគារ​ទាំង​ឡាយ​ណា​ដែល​មិន​អនុវត្ត​ចុះបញ្ជី​រលើ​ការ​ស្នាក់នៅ​របស់​ជនបរទេស​រយ​:​ពេល​វែង និង​ខ្លី ។​
កា​រលើ​ឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​ម្ចាស់ ឬ​តំណាង​ម្ចាស់ផ្ទះ​សំណាក់​សណ្ឋាគារ​ធំ ៗ ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១៩ តុលា ២០១៥ នៅ​នឹង​ការ​យា​ល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយមាន​តំណាង និង​ម្ចាស់​ផ្ទះសំណាក់​ចូលរួម​ចំនួន ១២ នាក់ ។​IMG_2033
លោក បាន​ធឿន នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បាន​លើកឡើងថា ដើម្បី​ឈានដល់​ការគ្រប់គ្រង​ជនបរទេស​ដែល​មក​ស្នាក់នៅ​រយ​:​ពេល​វែង​ខ្លី តាម​បណ្តា​សណ្ឋាគារ និង​ផ្ទះសំណាក់ លោក​បាន​កោះប្រជុំ​តំណាង ឬ​ម្ចាស់​សណ្ឋាគារ​ធ្វើការ​ផ្សព្វផ្សាយ នូវ​ផែនការ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​បែបបទ និង​តារាង​ចុះបញ្ជីរ​ជនបរទេស​ដល់​ម្ចាស់ផ្ទះ​សំណាក់​សណ្ឋាគារ​អោយ​អនុវត្ត​នៅពេល​ដែលមាន​ជនបរទេស​ចូល​ស្នាក់នៅ ត្រូវ​ថតចម្លង​នូវ​លិខិតឆ្លងដែន និង​ចុះបញ្ជីរ​ជនបរទេស​ក្នុង​តារាង​ដែល​បានប្រគល់​អោយ និង​រាយការណ៍​តាមរយ​:​ទូរស័ព្ទ​IMG_2025ជាបឋម​ហើយ​បញ្ជូន​តារាង​ឈ្មោះ​ជនបរទេស​នៅ​រាងរាល់ថ្ងៃ​ពុធ មក​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល ឬ​នគរបាល​ជំនាញ ។​លោក​បន្តទៀតថា ជនបរទេស​ត្រូវបាន​បែង​ចែកជា​២​ក្នុងការ​ស្នាក់នៅ គឺ​រយ​:​ពេល​វែង​ចាប់ពី​៣​ខែ​ឡើងទៅ និង​រយ​:​ពេល​ខ្លី​ត្រឹម​៣​ចុះក្រោម ។ ការអនុវត្ត​បាន​នូវ​ការណែនាំ​នេះ វា​ធ្វើអោយមាន​ភាពងាយស្រួល​នៅពេល​មាន​ហេតុការណ៍​ណាមួយ​កើត​ឡើងលើ​ជនបរទេស ឬ​ជនបរទេស​នោះ​ប្រព្រឹត្តិ​បទល្មើស​អ្វី យើង​អាច​គ្រប់គ្រង​បាន និង​អា​ចទ​ប​ស្កាត់​ទាន់ពេល ។ IMG_2024មិន​ថែម​តែប៉ុណ្ណោះ​លោក​បាន​សំនូមពរ​អោយដល់​អ្នក​គ្រប់​ផ្ទះសំណាក់ សណ្ឋាគារ ត្រូវ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​លើ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ ជៀសវាង​ការ​មក​ស្នាល់​នៅ​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន ឬ​ប្រព្រឹត្តិ​បទល្មើស ដែល​អាច​នាំអោយ​ប៉ះពាល់​ដល់​ផ្លូវច្បាប់ និង​ខូច​ឈ្មោះ​ផ្ទះសំណាក់​សណ្ឋាគារ ។​
ជាមួយនិង​ការផ្សព្វផ្សាយ​ណែនាំ​នេះ​ដែល​បើ​ម្ចាស់​សណ្ឋាគារ​ណា​មិន​អនុវត្ត​មិន​ព្រម​រាយការណ៍​ការ​ហើ​ញ​ប​ណ្តោ​ល​អោយមាន​ជនបរទេស​ស្នាក់​លោក​និង​ចុះ​ត្រួ​ក​ពិនិត្យ​បើ​រកឃើញថា​មាន​ជនបរទេស​ស្នាក់នៅ​និង​ធ្វើការ​ផាក់​ពិ​ន័​យ្យ​ម្តង់​ជា​ពីរដង់​រហូតដល់​លើក​ទី​បី​និង​ស្នើ​បិទ​អាជីវក​៕