​លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ព្រះសីហនុ នឹង​ប្រធានការិយាល័យ គណនេយ្យ​ម្នាក់​ ​សង្ស័យ​ឃុបឃិត​គ្នា​ដាក់ឈ្មោះ​បើក ប្រាក់​បៀ​វ​ត្យ​មន្ត្រី​ជាប់កិច្ចសន្យា​

0

 

​ខេត្ត​ព្រះសីហនុ​៖​លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ព្រះសីហនុ​និង ស្ត្រី​ឈ្មោះ កុក សុខា ប្រធានការិយាល័យ​គណ​នេ​យ្យ មន្ទីរ​ធម្មការ អ្នក​ទាំង​២ កំពង់​ត្រូវបាន​គេ​សង្ស័យថា មន្ត្រី​ជាប់កិច្ចសន្យា​មួយ​ចំនូ​ន​សុទ្ធសឹង​ជា​មនុស្ស​របស់​ខ្លូន​ដែល​រៀបចំឡើង​ដើម្បី​បើកប្រាក់​បៀ​វ​ត្យ​ប្រចាំខែ​របស់ ក្រ​សូង​ចែកគ្នា ចាយ ហើយ​អំពើ​បែបនេះ​ត្រូវបាន​គេ​អះអាងថា​កើតមាន​រាប់​ឆ្នាំ​មកហើយ​។​​យោងតាម​ប្រភព​ព​ត៏​មាន​មួយ​ចំនូ​ន​បាន​លូច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​នៅ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះសីហនុ​មាន​មន្ត្រី​ជាប់កិច្ចសន្យា​ចំនូ​ន​១២​នាក់​ដែល​ស៊ីប្រាក់​បៀ​វត្ត​ន៍​ប្រចាំខែ​ពី​ក្រ​សូង​ធម្មកា​និង​សាសនា​ក្នុង​មួយ​នាក់ៗ​ចំនូ​ន​១៤០០០០​រៀល​ក្នុង​មួយខែ​។​20151015_081416ដោយ​ប្រភព​ព​ត៏​មាន​នោះបាន​ធ្វើការ​អះអាងថា​ក្នុងចំណោម​មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​១២​នាក់​ខាងលើ​មាន​ចំនូ​ន​ប្រមាណ​៦​ទៅ​៧​នាក់​ជាមុន​ស្ស​ដែល​លោក កង ឌី ណា និង លោកស្រី កុក សុខា ប្រធានការិយាល័យ​គណ​នេ​យ្យ មន្ទីរ​ធម្មការ​រៀបចំ​ឡើង​គ្រាន់តែ​ឲ្យ​មានតែ​ឈ្មោះ​សំរាប់ ចាំ​បើក​តែ​ប្រាក់ខែ​តែ​ប៉ុ​ណ្ណុះ ហើយ​មនុស្ស​ទាំងអស់នោះ​មិន​បានមក​ធ្វើការ​ទេ ។​
​ ​.​លោក កង ឌី​ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហារ​នេះ​បានធ្វើការ​បញ្ជាក់ថា​មន្ត្រី​ជាប់កិច្ចសន្យា​ពិតជា​មាន​មែន​តែ​ត្រង់​ថា​មន្ត្រី​ដែល​ជាប់កិច្ចសន្យា​ទាំងនោះ​មានមុខ​មក​ធ្វើការ​ក្នុង​មន្ទីរ​ធម្មកា​ជាប្រចាំ​ឬ​មានតែ​បញ្ជីរ​ឈ្មោះ​(​អត់​មាន​មនុស្ស​) យ៉ាងណា​នោះ​លោក កង ឌី ណា មិនបាន​ប្រាប់​ឲ្យ​ដឹង​នោះទេ​។​ដោយឡែក​ចំពោះ​រឿង​បញ្ហា​របើក​ប្រាក់ខែ លោក កង ឌី ណា បាន​បញ្ចា​ក់ថា បច្ចុប្បន្ន​មិនមាន​ការពាក់​ព​ន្ធ័​ជាមួយ​មន្ទីរ​នោះទេ គឺ​ក្រុមមន្ត្រី​ជាប់កិច្ចសន្យា​ដល់​ខែ​គេ​បើក​លុយ​ដោយ​ខ្លូន​ឯង​តាមរយៈ​កាត​(ATM)​ដែល​ក្រ​សូង​រៀបចំ​ឲ្យ ដូន​នេះ​មានរឿង​អី ពាក់​ព​ន្ធ័​ជាមួយ​មន្ទីរ​ទៀត​។​20151015_083223
​ ​.​គូ​រំ​លិ​ក​ផងដែរ​ថា លោក កង ឌី ណា រូ​ម​និង​ស្ត្រី ឈ្មោះ កុក សុខា ប្រធានការិយាល័យ​គណ​នេ​យ្យ មន្ទីរ​ធម្មការ​កាលពី​អំឡុង​ឆ្នាំ​២០០៩ .២០១០​ក៍​ធ្លាប់មាន​រឿងអាស្រូវ​ជាប់​ពាក់​ព​ន្ធ័​និង​ថវិការ​គម្រោង​ឧបត្ថម្ភ​របស់​អង្គការ UNICEF សំរាប់​អ្នក​កើត​ជម្ងឺ​អេ​ដ​ស៏ ចំនួន ៨០​នាក់ ក្នុង​ចំនូ​ន​ទឹកប្រាក់​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក រួម​នឹង​ថវិការ​ឧបត្ថម្ភ របស់​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន ៨​នាក់ ស្មើនឹង​ទឹកប្រាក់​ប្រមាណ ១២​លាន​រៀល​ផងដែរ ដោយ​កាលនោះ​លោក កង ឌី ណា និង​ស្ត្រី កុក សុខា បាន​ប្រើប្រាស់​យុ​ទ្ឋ​វិ​ចី ក្លែង​ហត្ថលេខា និង ក្លែង​លិខិត​សាធារណៈ យ៉ាង​រលូន​ស៊ី​ដាក់​ប្រាក់​ទាំងនោះ ហើយ​ត្រូវបាន​អ្នក​កើត​ជម្ងឺ​អេ​ដ​ស៏ រួមគ្នា​ផ្តិតមេដៃ​ប្តឹង ដាក់​ទៅអោយ​អង្គការ UNICEF មួយច្បាប់ ដែលជា​ម្ចាស់ជំនួយ និង ដោយ​អោយ​អង្គការ​លីកាដូ ប្រចាំខេត្ត​ព្រះសីហនុ ១​ច្បាប់ និង ១​ច្បាប់​ដាក់​ទៅជូន​លោកជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បីអោយ​ជួយ​រក​យុត្តិធម៌ ទាមទារ​យក​ប្រាកឧបត្ថម្ភ​របស់​ពួកគេ​វិញ និង សំណូមពរ​អោយ​ស្ថាប័ន​អ្នកអនុវត្ត​ន៏​ច្បាប់ ធ្វើការ​ផ្តន្ទាទោស លោក កង ឌី​ណា និង ស្ត្រី​ឈ្មោះ កុក សុខា ផងដែរ​។​
.​ហើយ​អ្វីដែល​គូរ​ឲ្យ​ចាប់​អារ​ម្ម​បន្ថែមទៀត​នោះ​គឺ​លោក កង ឌី​ណា តែងតែ ជំរិត​ទារលុយ​ដាក់​ខែ​នៅតាម​វត្ត​អារាម ទាមទារ​ចែក​ប្រាក់កម្រៃ ដែល​វត្ត​អារាម​បានមកពី​រកា​ធ្វើ​បុណ្យទាន​ម្តងម្កាល ដូចជា​បុណ្យចូលឆ្នាំ បុណ្យកឋិន បុណ្យផ្កា​ជាដើម ។ និយាយ​អោយ​ត្រង់​ទៅ អោយ​តែមាន​កម្រៃ​បាន​ពី​បុណ្យទាន គឺ​ត្រូវ​កាត់ទឹក​អោយទៅ​មន្ទីរ​ធម្មការ ចំនួន​ប្រមាណ ៤០% ទើបបាន​ដោយ​លោក​ប្រធាន​អះអាងថា យកទៅជួយ​សមរភូមិ​ព្រះវិហារ ដោយ​ហេតុផល​ខាងលើ លោកសង្ឃ នៅតាម​វត្ត​អារាម​មួយចំនួន សុខចិត្ត​អង់​ចង្ហាន់​ក៏​យល់ព្រម​ដែរ អោយតែ​ប្រាកដថា យកទៅជួយ​ជាតិ ។
​ ​.​អ្វីដែល​បានលើកឡើង​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាពិសេស​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​សូ​ណូ​ម​ពរ​ទៅដល់​រដ្ឋមន្ត្រី​ក្រ​សូង​ធម្មការ​និង​សាសនា​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ចុះ​មិន​ពិនិត្យ​ជាក់ស្តែង​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ភាពមិនប្រក្រតី ក្នុង មន្ទីរ​ធម្មការ និង សាសនា​ខេត្ត​ព្រះសីហនុ​ដែល​កំពុងតែ​កើតមាន​យ៉ាង​ពេញបន្ទុក​។​