នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ច្បារអំពៅទី១ បានធ្វើពីធីសំណេះសំណាល ជាមួយនិងសកម្មជនទាំងអស់ក្នុងសង្កាត់ ក្នុងគោលបំណងដើម្បីពង្រឹង ក្នុងពេលយុទ្ធការ ឃោសនាបោះឆ្នោត ថ្នាក់រាជធានីខេត្តក្រុងនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកជំទាវ
ឡោក ខេង តំណាងរាស្ត្រ និង ជាប្រធានគណកម្មាធិការចុះជួយពង្រឹងសង្កាត់ ដោយមានការអញ្ជឺញចូលរួមពីសមាជិក សមាជិការទាំងក្នុងអង្គពិធីទាំងមូល ។
ក្នុងឱកាសនេះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៏ថា ក្នុងនាមលោកជំទាវជាប្រធានក្រុមការងារបានមកជួបជុំសំណេះសំណាលជាមួយបងប្អូនសកម្មជនទាំងអស់នៅទីនេះក្នុងគោលបំណងសសូមឲ្យបងប្អូនក្នុងឱកាសនេះដែរលោក ជំទាវ ឡោក ខេង បានមានប្រសាសន៏ថា ក្នុងនាមលោកជំទាវជាប្រធានក្រុមការងារបានមកជួបជុំសំណេះសំណាល ជាមួយបងប្អូនសកម្មជនទាំងអស់ នៅទីនេះក្នុងគោលបំណងសូមឲ្យបងប្អូនយកចិត្តទុកដាក់ ក្នុងការជួយឃោសនាសម្រាប់ការបោះឆ្នោត ថ្នាក់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ដើម្បីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន លោកបានយល់អំពីអ្វីដែលមានសារះសំខាន់ នាពេលបោះឆ្នោត ដ៏ខ្លីខាងមុននេះ ។ ដើម្បីជៀសវាងនៅការឃោសនាបោកប្រាស់ ពីជនក្រុមអគតិប្រឆាំង ដែលតែងតែឃោសនាកេងយកចំណេញ ពីគណបក្សរបស់យើង មួយវិញទៀត បងប្អូនមានតួនាទីសំខាន់ ក្នុងការវាយបកភ្លាមឭឲ្យបានទាន់ពេលវេលានៅសកម្មភាពរបស់បក្សប្រឆាំង។
លោកជំទាវបានបន្ថែមថា ភារកិច្ចរបស់បងប្អូន មានលក្ខះដ៏ធ្ងន់ធ្ងរណាស់ សម្រាប់ជួយគណបក្សរបស់យើង និងប្រឈមមុខ២៤ម៉ោង លើ២៤ម៉ោង ជាមួយនិងបក្សប្រឆាំងនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅការឆ្នោតនាពេលដ៏ខ្លីខាងមុននេះ ។ សម្មាជិកបក្សប្រឆាំង គឺជាអ្នកជាប់ឆ្នោត មិនមែនជាតំណាងរាស្ត្រនោះទេ ហើយគេក៏មិនបានបំរើផលប្រយោជរួម របស់ប្រជាពលរដ្ឋនោះទេ. យុទ្ធនាការឃោសនាបោះឆ្នោត គឺចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី១៦ ត្រូវបញ្ចប់តែនៅថ្ងៃទី១៨ ជាថ្ងៃបោះឆ្នោត សរុបសេចក្តីមក បងប្អូនក្រុមប្រឹក្សាទាំងអស់ គឺជាអង្គបោះឆ្នោត ដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ៕