​រថយន្ត​របស់​ក្រុមហ៊ុន​ឡាវ​វី​តា មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​

0

​សៀមរាប ៖ ដោយ​អនុវត្តន៍​តាម​សេចក្ដី​ជូន​សំ​ណឹ​ង​, សណ្ដាប់ធ្នាប់​ក្រុង​សៀមរាប​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្រុង​សៀមរាប ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ផ្សេងៗ​ធ្វើ​ការចត​នៅតាម​ចិញ្ចើមផ្លូវ ដើម្បី​ចាប់​ម៉ូយ​ឡើយ ពោលគឺ​ត្រូវ​ចូលទៅ​បេន​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​នៅក្នុង​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​នេះ គេ​សង្កេតឃើញ​រថយន្ត​រប​ស់​ក្រុមហ៊ុន​ឡាវ​វី​តា មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នោះឡើយ​ហើយ​ថែមទាំង​មិន​ព្រម​ចូលទៅ​​ក្នុង​មិន​បេន ហើយក៏​បង់លុយ​អោយ​បេន​ដែរ ទើប​ធ្វើអោយមាន​ភាព​ភ្ញាក់ផ្អើល​ទ្បើង​ទាំង​
​កណ្តោល​ព្រឹក​។ DSC_0711ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ក្រុមហ៊ុន​នេះ​បាន​ដើរ​កៀរគរ​ក្រុមហ៊ុន​ផ្សេងទៀត​
​ដើម្បី​ផ្តិតមេដៃ​ក្នុង​គោលបំណង​ប្រឆាំង​និង​ម្ចាស់​បេន​ទ្បាន​ដែល​ត្រូវអោយ​ពួកគេ​ចូលទៅក្នុង​
​តែ​ពុំ​ល​ទ្ឋ​ផល​នោះទេ ត្រូវ​ក្រុមហ៊ុន​ដែល​បាន​ផ្តិតមេដៃ​អោយ​នោះ​ពួក​បាន​ឆ្លើយថា ពួក​ផ្តិត​
​មេដៃ​នេះ​គ្មាន​គោលបំណង​ណា​ចង់​ផ្តឹ​ង​និង​នាក់​វិយោគ​បេន​ទ្បាន​ខេត្តសៀមរាប​នោះទេ នេះ​
​ជាការ​ដើរ​កៀរគរ​ផ្តិតមេដៃ​បំពង​សំ​ម្ល​ង​អោយមាន​ភាព​ភ្ញាក់ផ្អើល​ទ្បើង​តែប៉ុណ្ណោះ ប៉ុន្តែ​ពុំមាន​លទ្ធផល​នោះទេ ។​DSC_0709
​ជុំវិញ​ទៅ​និង​ករណី​ធ្វើអោយ​ភាព​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ដោយសារតែ​រថយន្ត​ដឹក​នាក់​ដំណើរ​របស់​ក្រុមហ៊ុន​ទ្បា​វ​វី​តា​ដែល​មិន​ព្រម​ចូល​បេន​នេះដែរ​។​
លោក​សោម​ស​ម្ប​ត្ត​អភិបាលរងក្រុង​សៀមរាប​បាន​ប្រាប់​កម្ពុជា​ថ្មី​យើង​ថា នៅ​ថ្ងៃទី​១៩​ខែ​
​តុលា​ឆ្នាំ​២០១៥​នេះ​បន្ទាប់ពី​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​សៀមរាប​បាន​ជូនដំណឹង​រយះ​
​ពេល​ជិត​៤​ខែ​មកហើយ​នោះ នៅពេលនេះ​លោក​បាន​ដឹកនាំ​កំលាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នូវ​
​តាម​ដងផ្លូវ អោយ​រថយន្ត​ដឹក​នាក់​ដំណើរ​ចូលទៅក្នុង​ចំណត​នៅក្នុង​បេន​ទ្បាន​ចុង​កៅស៊ូ អោយមាន​សណ្តាប់ធ្នាប់​ជៀសវាង​ការកកស្ទះ​ចរាចរ​នៅក្នុង​ក្រុង​សៀមរាប​របស់​យើង ហើយ​
​នៅពេល​រថយន្ត​ដឹក​នាក់​ដំណើរ​តូចធំ​ទាំង​អស់គេ​ចូល​បេន​តាម​ការរៀបចំ​សណ្តាប់ធ្នាប់​របស់​
​សាលាក្រុង​សៀមរាប តែ​ដោយ​ទ្បែ​ក​រថយន្ត​របស់​ក្រុមហ៊ុន​ទ្បា​វ​វី​តា​ដែលជា​ក្រុមហ៊ុន​ទើបតែ​
​មក​ថ្មី​នេះ​មិន​ចូល​បេន​តាម​ការរៀបចំ​របស់​សាលាក្រុង​សៀមរាប ហើយ​ថែមទាំង​មិន​ព្រម​បង់​
​លុយ​អោយ​បេន​ផងដែរ​ទើប​ធ្វើអោយមាន​ភាព​ភ្ញាក់ផ្អើល​នេះ​បានកើត​ទ្បើង​ដោយសារតែ​ក្រុម​
​ទ្បា​វ​វី​តា​នេះ​តែម្តង​។​20151019_112450

​លោក​សោម​ស​ម្ប​ត្ត​អភិបាលរងក្រុង​សៀមរាប​បាន​បន្តថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នោះទេ ថែមទាំង​មិន​ព្រម​បង់លុយ​ឲ្យ​ទៅខាង​បេនឡាន នៅក្នុង​បុរី​សៀង​ណាំ​នោះ​ទៀត​។ ប៉ុន្តែ នេះ​ជាការ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ក្រុង​។​
​ហើយ​នៅ​ព្រឹក​មិញ​នេះដែរ ប្រជាពលរដ្ឋ​ដែលជា​នាក់​ធ្វើដំណើរ​នៅក្នុង​រថយន្ត​នោះបាន​រអ៊ូ​ថា «​ក្រុមហ៊ុន​នេះ​ទើបតែ​បើក​ថ្មី​ទេ​ដឹង​បានជា​មិន​ព្រម​បង់លុយ​ឲ្យ​បេនឡាន​នៅ ក្នុង​បុរី​សៀង​ណាំ ធ្វើ​ឲ្យ​ស្ទះ​ដំណើរ​របស់គាត់ ពោលគឺ​ពួកគាត់​ត្រូវ​ចេញដំណើរ​តាម​រថយន្ត​នេះ​នៅ​ម៉ោង​៧​ព្រឹក ហើយ​រហូតដល់​ម៉ោង​ជិត​១២​ទើប​អាច​ចេញដំណើរ​បាន បើ​អញ្ចឹង​តើ​បើក​ក្រុមហ៊ុន​មក​ធ្វើ​អី​»៕20151019_110420
​មច្ចុ​ដ្ឋា​ន​ទូទៅ​របស់​ពលរដ្ឋ​នៅ​ក្រុង​សៀមរាប​បាននាំគ្នា​និយាយ​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ក្រុម​
​ហ៊ុន​វិយោគ​បេន​ទ្បាន​ខេត្តសៀមរាប​នេះ​គេ​មានច្បាប់​វិយោគ​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ហើយ​
​គេ​ធ្វើ​អ្វី​ទៅតាម​ច្បាប់​។​ដោយ​គឿន​វ៉េ​ត​