​ប្រជាពលរដ្ឋ​មក​រស់នៅ​លើផ្ទះ​បណ្តែត​ក្នុង​ទីតាំង​ថ្មី​បាន​៩៨%​ហើយ សំណូមពរ​អាជ្ញាធរខេត្ត​ ​ជួយ​ដោះស្រាយ​អគ្គីសនី ផ្លូវ​ដើរ និង​កិច្ចការពារ​សន្តិសុខ​នៅពេល​យប់​

0

​ខេត្តកំពង់ឆ្នាំង​៖ ការរៀបចំ​ផ្លាស់ប្តូរ​ទីតាំង​ផ្ទះ​បណ្តែត​លើទឹក​នៅមុខ​ទន្លេ​ផ្សារ​ក្រោម ទៅកាន់​ទីតាំង​ថ្មី​របស់​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​មកដល់​ថ្ងៃទី​១៧​ខែតុលា ឆ្នាំ​២០១៥​នេះ​សម្រេចបាន​៩៨% ។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅក្នុង​ទីតាំង​ថ្មី បាន​ជួប​នៅ​ការលំបាក​ស្នើសុំ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​អគ្គីសនី ជួយ​ធ្វើ​ផ្លូវ​ដើរ​តាម​ច្រាំងទន្លេ​ទៅ​ផ្សារ​ក្រោម និង​ជួយ​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​សន្តិ​សុខ​ពេលយប់​ជូន​ពួកគាត់​ផង​។​
​ ​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​បាន​មាន​ប្រសា សន៍​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​សរុប​មាន​ចំនួន​៩៩៦​គ្រួសារ ស្មើ​និង​១.៤៨៦​ខ្នង​ផ្ទះ DSC00238និង​បែ​ត្រី​។​យោងតាម​ផែន​របស់​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ការរៀបចំ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ផ្សារ​ក្រោម គិត​មកដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​នេះ ផ្ទះ​បណ្តែត​ទឹក​ចំនួន​៩៨% បាន​ផ្លាស់ប្តូ​រម​កនៅ​ទីតាំង​ថ្មី​រួចហើយ​។ ដោយឡែក​ផ្ទះ​ប្រជាពលរដ្ឋ ២%​ទៀត ដែល​នៅសល់​កំពុង​បន្ត​ត្រៀមលក្ខណៈ​ធ្វើការ​ផ្លាស់ប្តូ​រម​កនៅ​ទីតាំង​ថ្មី​ជា​បន្តទៀត និង​មួយចំនួនទៀត​គាត់​មាន​ដី​នៅ​ខាងលើ​បាន​ត្រៀម​រុះរើ​ផ្ទះ​ចេញពី​លើទឹក​តាម​ផែនការ​ផងដែរ​។​DSC00221
​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ បាន​អោយដឹងទៀតថា​៖ ប្រសិនបើ​ផ្ទះ​បណ្តែត​ទឹក​មួយចំនួន​តូច​ទាំងនោះ មិន​ព្រម​អូស​ចេញ​តាម​ផែនការ​របស់​ខេត្ត​ទេនោះ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ គណៈកម្មការ​ចំរុះ​និង​សហ​ការណ៍​ជា មួយ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត អនុវត្តន៍​វិធានការ​រដ្ឋបាល ដោយ​ត្រូវតែ​អូស​ផ្ទះទឹក​ទាំងនោះ​ចេញទៅ​កាន់​ទីតាំង​ថ្មី មិន​ទុក​អោយនៅ​រាំងស្ទះ​ផែនការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​តាម​មាត់ទន្លេ​របស់​ខេត្ត​ឡើយ​។​ចំណែក​ទីតាំង​ថ្មី​ដែល​អាជ្ញាធរខេត្ត បានកំណត់​អោយ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​សំចត​រស់នៅ​ជា​បណ្តោះអាសន្ន​នោះ គឺ​នៅ​ខាងលិច​ទីតាំង​បូ​ប​ទឹក​របស់​រដ្ឋាករទឹក​ក្រុមហ៊ុន​អាន​កូ នៅ​ចុង​ភូមិ​ចុង​កោះ សង្កាត់​កំពង់ឆ្នាំង ដែលមាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​សួនច្បារ​មាត់ទន្លេ​ផ្សារ​ក្រោម ហើយ​ជំហាន​ទី​២​នៃ​ផែនការ នឹងត្រូវ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ឡើងទៅ​រស់នៅ​លើក​គោក​ទាំងអស់ គឺ​មិន​អនុញ្ញាតអោយ​រស់នៅ​លើទឹក​ទន្លេ​ទៀតឡើយ​។​DSC00215
​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅក្នុង​ទីតាំង​ថ្មី នៅ​ថ្ងៃទី​១៦ ខែតុលា បាន​រៀបរាប់​អំ​ពិការ​លំ​បា​​ក​ពេល​មក​រស់នៅក្នុង​ទីតាំង​ថ្មី ដោយ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ថា​៖ ស្នើសុំ​ជួយ​ដោះស្រាយ​បណ្តាញអគ្គីសនី​​ជួយ​ធ្វើ​ផ្លូវលំ​ដើរ​តាម​ច្រាំងទន្លេ​ពី​ទីតាំង​ថ្មី​ទៅ​ផ្សារ​ក្រោម និង​ជួយ​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​សន្តិ​សុខ​នៅពេល​យប់​ជូន​ពួកគាត់​ផង និង​ប្រសិនបើ​អាច​ដោះដូរ​ទីតាំង​ថ្មី​បាន ពួកគាត់​សុំ​ទៅ​រស់នៅ​ចំណុច​ខាងកើត​ភូមិ​កណ្តាល​​អោយ​ផុតពី​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ព្រោះថា​នៅ​ទីនោះ​ទឹកទន្លេ​ជ្រៅ​អាច​ចិញ្ចឹម​ត្រី​ក្នុង​បែ​បាន ចំណែក​ទីតាំង​
​ថ្មី​ដែល​ខេត្ត​កំណត់អោយ​រស់នៅ​នេះ គឺ​ខែប្រាំង​ទឹកទន្លេ​រាក់​មាន​ជម្រៅ​តែ​៣​ម៉ែត្រ មិនអាច​ចិញ្ចឹម​ត្រី​បានឡើយ​។​DSC00205
​ ​ទាក់ទង​និង​សំណូមពរ​ខាងលើនេះ​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​បាន​បកស្រាយ​បញ្ជាក់​អោយដឹងថា​៖ បញ្ហា​​អគ្គីសនី ខេត្ត​បាន​ទាក់ទង​ក្រុមហ៊ុន​ប្រើប្រាស់​បន្ទះ​សូ​ឡា​អគ្គីសនី​ព្រះអាទិត្យ ដាក់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​​តម្លៃថោក ព្រោះថា​ការរស់នៅ​ក្នុង​ទីតាំង​ថ្មី​នេះ​គ្រាន់តែ​អនុញ្ញាតអោយ​រស់នៅ​ជាប​ណ្តោះ​អាស្ន​តែប៉ុណ្ណោះ មិន​អនុ​​ញ្ញាត​អោយ​រាយ​បណ្តាញអគ្គីសនី​នោះឡើយ​។ ចំពោះ​ផ្លូវលំ​ខេត្ត​តាម​ច្រាំងទន្លេ ខេត្ត​កំពុង​សិក្សា​គម្រោង​ស្នើសុំ​ទៅ​ថ្នាក់លើ ចំណែក​កិច្ចការពារ​សន្តិសុខ​ពេលយប់​និង​ថ្ងៃ​វិញ​នោះអាជ្ញាធរ​ខេត្ត​បានរៀបចំ​រួចហើយ ដោយឡែក​ការសុំ​ផ្លាស់ប្តូរ​ទីតាំង​មក​នៅ​កន្លែង​ទឹក​ជ្រៅ​វិញ​នោះ គឺ​ខេត្ត​មាន​គ្រោង​អោយ​ឡើងមក​រស់នៅ​លើគោក​ទាំង​អស់ នៅ​​ក្នុង​ទន្លេ​ទោះ​កន្លែង​ណា​ក៏​មិន​អនុញ្ញាតអោយ​រស់នៅ​ឡើយ​។​DSC00198
​ការប្រឹងប្រែង​រៀបចំ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​របស់​ផ្ទះ​បណ្តែត​លើទឹក​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​តាម​ដង​ទន្លេ​របស់​ខេត្ត និង​ជា​ផ្នែក​មួយ​ក្នុងការ​ត្រៀមខ្លួន​រៀបចំ​បុណ្យអុំទូក អកអំបុក​សំពះ​ព្រះ​ខែ​ក្នុងពេល​ខាងមុខនេះ ហើយក៏​ជា​បន្ទុក​មួយ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ឆ្នាំ​ខាងមុខនេះ​ផងដែរ​៕