កំពង់ធំៈ សំណង់អាណាធិបតេយ្យសាងសងលើដីចំណីស្ទឹងតាំងក្រសាំង កំពុងតែសាងសង់បន្តជិតបាន១០០% ហើយដោយត្រូវបានគេជឿថា ដោយសារតែមានការឃុបឃិតគ្នា រវាងមន្ទីរសូរិយោដីខេត្ត សូរិយោដីស្រុក ព្រមទាំងអាជ្ញាធរស្រុកសន្ទុក បើពុំដូច្នោះទេ សំណង់មិនអាចធ្វើឡើងដោយគ្មានការទប់ស្កាត់នោះទេហើយក៏មិនជឿថាសូរិយោដីខេត្តអសមត្ថភាពក្នុងការបញ្ឈប់សំណង់នេះបានដែរ។
សំណង់ថ្មអាណាធិបតេយ្យដ៏ធំ២កន្លែង ដែលជាចំណីស្ទឹងតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីមន្ទីរជំនាញបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសាងសង់នេះកាលពីខែឧសភាឆ្នាំ២០១៥កន្លងមក សំណង់នេះបានផ្អាកមួយដង្ហើមចង្រិត ក្រោយមកសំណង់នេះបានសាងសង់បន្តតែក៏ពុំបានរំខានដល់អភិបាលស្រុកសន្ទុក និងសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ខណៈពេលដែលមានចំងាយពីគ្នាត្រឹមតែ២០០ម៉ែត្រ បែរជាលោក ពេជ្រ សុធា ឆ្លើយថាអត់បានដឹងថាគេលួចសង់បន្ត។
លោកអ៊ឹមឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសូរិយោនិងសំណង់ ខេត្តកំពង់ធំ!បានឲ្យដឹងថា!សំណង់ថ្ម2កន្លែងនេះមន្ទីរជំនាញខេត្តកំពង់ធំ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរបានចុះទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសាងសង់នេះរួចម្តងហើយកាលពីកំឡុងដើមខែឧសភាឆ្នាំ២០១៥ ខណៈដែលសំណង់ទើបតែសង់បានប្រហែល៣០%តែលោកមិនដឹងថា!ហេតុអ្វីបានម្ចាស់សំណង់នេះហ៊ានលួចសាង់សង់បន្តបាន៧០%ហើយ ឬក៏ម្ចាស់សំណង់ឈ្មោះហួតសុទ្ធា នេះ អាងខ្នងប៉ុណ្ណាទេ! តែលោកបានប្រគល់ឲ្យទៅអាជ្ញាធរស្រុកសន្ទុក ជួយចាត់ការរឿងនេះតាំងពីយូរមកហើយ។
លោកពេជ្រ សុធា អភិបាលស្រុកសន្ទុកបាន ប្រាប់អ្នសារព័ត៍មាននៅថ្ងៃអាទិត្យនេះថា!ម្ចាស់សំណង់អាណាធិបតេយ្យនេះមានឈ្មោះលោកហួតសុទ្ធា មុខរបរ ជាពេទ្យធ្មេញ រស់នៅក្នុងភូមិឃុំ ខាងលើ ហើយអាជ្ញាធរស្រុករួមទាំងមន្ត្រីជំនាញបានកោះហៅម្ចាស់សំណង់នេះមកធ្វើកិច្ចសន្យាផ្អាកការសាងសង់ម្តងហើយ រហូតមកដល់ឥឡូវនេះមានរយៈពេលជិត៤ខែ ទើបតែទទួលព័ត៍មានដឹងថា! ម្ចាស់សំណង់នេះបានលួចបន្តការសាងសង់ស្ងាត់ៗដដែលតែលោកអភិបាលស្រុកបានបន្តថា! នៅថ្ងៃដើមសប្តាហ៏នេះកម្លាំងចម្រុះស្រុកសន្ទុកនិងចុះធ្វើការបញ្ឈប់ការសាងសង់ព្រមទាំងដកហូតយកសម្ភារៈដែលកំពុងសាងសង់ល្មើសច្បាប់នោះទាំងអស់៕
ដោយ ប៊ុន រិទ្ធី