​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ ដើរ​ធ្លាក់​ប្រឡាយ​ក្បែរ​ផ្ទះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​

0

​ខេត្ត​ប៉ៃលិន​៖​បុរស​វ័យ​ចំណាស់​ម្នាក់ ដោយសារតែ​ស្រវឹងស្រា​ជោគជាំ បាន​ដើរទៅ​ធ្លាក់​ប្រឡាយ​ក្បែរ​ផ្ទះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ភ្លាមៗ ត្រួវបាន​បងប្អូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ។ ហេតុ​ការ​ណ៏​បុរស​វ័យ​ចំណាស់​ស្រវឹងស្រា ដើរ​ធ្លាក់​ប្រឡាយ​លង់ទឹក​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨ និង​៣០ នាទី យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ ​បុរស​វ័យ​ចំណាស​ដែល​រងគ្រោះ​មានឈ្មោះ សី រ៉េត អាយុ ៥៨​ឆ្នាំ ជា​បុរស​ពោះម៉ាយ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​រូបភាព សេង សុវណ្ណារិទ្ធ (2)
​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើ​ញេជ​ន​រងគ្រោះ​ស្រវឹងស្រា ដោយ​គេ​មិនដឹងថា​ស្រវឹង​ពី​ណា​មក​នោះទេ តែ​នៅពេល​មកដល់​ផ្ទះ ក៏​ដើរ​សរសៀរ​តាម​ប្រឡាយ​ក្បែរ​ផ្ទះ រួច​ក៏បាន​រអិល​ជើង​ធ្លាក់​ផ្កាប់មុខ​ក្នុង​ប្រឡាយ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្តង ។ ក្រោយពេល​កើតហេតុ​គេ​ឃើញ​បងប្អូន​សាច់ញាតិ​ចុះទៅ​ស្រង់​ជនរងគ្រោះ​ពី​ក្នុង​ទឹក​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ។​រូបភាព សេង សុវណ្ណារិទ្ធ (1)
​ ​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ដែល​ស្លាប់ ដោយ​លង់ទឹក មានឈ្មោះ សី រ៉េត អាយុ ៥៨​ឆ្នាំ ជា​បុរស​ពោះម៉ាយ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ហើយ​មានកូន​ប្រុស​ស្រី​២​នាក់ ក្នុងបន្ទុក ។ ប្រភពព័ត៌មាន​បន្តថា​៖ ជនរងគ្រោះ​ជា​មនុ​ស្សញៀ​ន​ស្រា មិនដែល​លះ​ថ្ងៃ ហើយ​នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​ស្រវឹងស្រា​ជោគជាំ ទើប​បណ្តាល​ឲ្យ​ដើរទៅ​រអិល​ជើង ធ្លាក់​ប្រឡាយ​លង់ទឹក​ស្លាប់​បែបនេះ​តែម្តង ។បើតាម​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ​របស់​សមត្ថកិច្ច​បញ្ជា​ក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ការ​លង់ទឹក​ប្រាកដ​មែន ។ បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រួវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕