​ក្រុមចោរប្លន់​ប្រដាប់អាវុធ មាន​គ្នា​ចំនួន​៤​នាក់ បានធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​យកប្រាក់​អស់​៤.៦៥០.០០០៛ និង​ទូរស័ព្ទដៃ​២​គ្រឿង​រួច​គេចខ្លួន​ដោយ​សុ​វត្តិភាព​.

0

​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​១៩​និង​៤៩​នាទី​យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥. សមត្ថកិច្ច​ក្រុង​សំរោង​បាន​ឲ្យ​ដឹងថា នៅពេល​វេលា​ខាងលើ មាន​ករណី ប្លន់​ប្រដាប់អាវុធ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​ឆ្អើ​ប សង្កា​ត​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បង្ករ​ឡើង​ដោយ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ប្រដាប់អាវុធ​៤​ដើម​(AK២​ដើម និង​អាវុធខ្លី​២​ដើម​)​បានធ្វើ​សកម្មភាព​ប្លន់ យកប្រាក់​អស់​ចំនួន​៤.៦៥០.០០០៛​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​សមត្ថកិច្ច​ប៉ូលិស​បាន​បន្តទៀតថា ក្រោយ​ពេលធ្វើ​សកម្មភាព​រួច បក្សពួក​ក្រុមចោរ បាននាំគ្នា​រត់គេចខ្លួន​បាត់​។​ជនរងគ្រោះ​ឈ្មោះ​(​ប្តី​)​ពៅ សា​រ៉ា​ត ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ប្រពន្ធ​)​ឈ្មោះ​ថុ​ន ម៉ាប់ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​IMG_8579សមត្ថកិច្ច បាន​បន្តថា ហេតុការណ៍​នេះ​មិន​បង្ករ​ឲ្យ​មាន​របួស​ទេ​។​ហើយ​ករណីនេះ​កម្លាំង​អធិកា​ដ្ឋា​ន និង​កម្លាំង​ការិយាល័យ​ជំនាញ​ស្នងការ​នគរបាល​ខេត្ត​កំពុង​ដុតដៃ ដុតជើង តាម​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕ IMG_8578