​ពលករ​ខ្មែរ ៣៥​នាក់ បម្រុង​ឆ្លងដែន​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ត្រូវ​ស​មិ​ត្ថ​កិច្ច​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​ ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ជ្រែ ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន​៣៥​នាក់​ត្រូវបាន​កំលាំង​នគ​បាល​ស្រុក​ម៉ា ឡៃ​ធ្វើ​ការឃាត់​រួច​បញ្ជូនមក​អធិការ​ដើម្បី​ធ្វើការ​អប់រំ​រួច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​សំបែង​វិញ​ព្រោះ​ពលករ​ទាំង​៣៥​នាក់​នេះ​បម្រុង​ចាកចេញ​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ​។​នគ​បាល​មូលដ្ឋាន​នៅ​ស្រុក​ម៉ា ឡៃ​បាន​និយាយថា​ក្រោយពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចប់​បាន​៥​ថ្ងៃ​កន្លងមក​នោះ​មាន​ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់​កំពុង​នាំគ្នា​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើដំណើរ ចាក​ចេញពី​ភូមិ​ស្រុក​ដើម្បី​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ខ្លះ​និង​មានច្បាប់​ខ្លះ​។​នគ​បាល​មូលដ្ឋាន​បាន​និយាយ​បន្តទៀតថា​បើទោះបី​កម្លាំង​សមត្ថ​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់បាន​ជាច្រើន​នាក់​យកមក​អប់រំ​បានជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​ការឆ្លង​ដែន​របស់​ពល​ករទាំង​អស់នោះ​imageនៅតែ​លួច​ឆ្លងដែន​បាន​នៅតាម​ច្រករបៀង​ផ្សេងៗ​បាន​យ៉ាង​ងាយ​។​ការដែល​ពលករ​អាច​លួច​ឆ្លងដែន​បាន​ម៉ា​សេរី​នោះ​ត្រូវបាន​គេ​និយាយថា​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​នគ​បាល​ការពារ​ព្រំដែន​បើ​អស់លោក​មិន​បើកដៃ​ឲ្យ​ពលករ​ទាំងនោះ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​ក៏​ពលករ​ទាំងនោះ​មិនអាច​លួច​ឆ្លងដែន​បានដែរ​។​ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ​នោះដែរ​ក៏​ត្រូវគេ​និយាយថា​ពលករ​ខ្មែរ​ទាំងអស់នោះ​ប្រឈម​និង​បញ្ហា គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ផ្សេងៗ​ដូចជា​ត្រូវ​ទា​ហា​ថៃ​បាញ់សម្លាប់ និង​ចាប់​ដាក់គុក​ធ្វើ ទារុណកម្ម ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី​៣​ជាដើម​ដូច្នេះ​គួរតែ​ពលករ​ទាំងអស់​ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​និង​ឈាន​ជើង​ចេញ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​៕