ឧត្តរមានជ័យ. កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កម្មវិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការចំរុះកងយោធពលខេមរភូមិន្ទ ជូនដល់កងកំលាំងទិសទី៣ នៅទីបញ្ជាការវេរសេនាតូចថ្មើជើង២៥១(កពត ៥) ស្ថិតនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
.កម្មវិធី ចែកអាវរងារនេះមាន ចំនួន១៧អង្គភាពសរុបរួម មានអាវរងារចំនួន៨.១៩០អាវរងារ ឯកឧត្តម ឧត្តមសេនីយ៍គន់ គីម ក៏បានសួរសុខទុក្ខ.និងផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តការងារឲ្យបានល្អប្រសើ.នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា.ថៃ.នោះ៕




































