ខេត្តឧត្តរមានជ័យ ៖ ដោយមើលឃើញពីសុខទុក្ខរបស់កងទ័ពជួរមុខតាមបន្ទាត់ព្រំដែន ប្រឈមនិងបញ្ហាផ្សេងៗនិង ពិសេសការឈឺស្កាត់នារដូវរងារ ខែកក្កដិក ជិតចូលមកដល់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ គន់ គីម បានចុះសួរសុខទុក្ខដល់កងទ័ព នៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ការរស់នៅរបស់កងទ័ពនៅតំបន់នោះ។ការចុះសួរសុខទុក្ខនេះត្រូវបានធ្វើឡើងនៅ ទីបញ្ជាការវីរះសេនាតូវនគរបាលការពារព្រំដែនគោកលេខ៤១៣ ក្នុងភូមិពពែលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រៅពីសួរ សុខទុក្ខ ក៏មានការចែកជូននូវអាវរងាចំនួន៦៣១២អាវ ដល់កងកម្លាំងនៅទីនោះដែលជាកងទ័ព ទិស ទី២។
ឧត្តមេសនីយ៍ គន់ គីម ក៏បានសួរសុខទុក្ខ និងផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តអនុវត្ត ការងាឲ្យបានល្អ ក្តាប់ឲ្យជុំរាល់សភាពការតាមព្រំដែន។ ក្រៅពីនេះលោកបានដាស់តឿនឲ្យកងទ័ពទាំងអស់ត្រូវទទួលទានទឹកដាំពុះ ដេកក្នុងមុង ព្រោះរដូវរងាជិតជិតមកដល់ បើមិនប្រុងប្រយត្ន័អាចប្រឈម កើតជម្ងឺដង្កាត់ផ្សេងៗ៕




































