​នគរបាល​អន្ដោប្រវេសន៍​កម្ពុជា​-​ថៃ​រឹក​ចំណង​សម​គ្គី​ភាព​ពង្រឹង​កិច្ចសហការ​ទប់ស្កាត់​ប​ទ​ល្មើស​ឆ្លងដែន​

0

​បន្ទាយមានជ័យ ៖ក្នុង​ជួបពិភាក្សា​ជាមួយ​នគរបាល​អន្ដោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ២០១៥ លើ​ស្ពាន​មិត្តភាព​កម្ពុជា -​ថៃ ច្រកទ្វា​អន្ដោ​ជាតិ​ប៉ោយប៉ែត​រវាង ឯកឧត្តម​ឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ណា​ថា​ថន ប្រោះ​សុន​ថន អគ្គនាយករង អន្តោប្រវេសន៍​ថៃ ដើម្បី​ពង្រឹង​ការទំនាក់ទំនង​ល្អ បង្កើន​ប្រសិទ្ធភាព រក្សារ​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ​។​
ឯកឧត្តម​ឧត្ដមសេនីយ៍ សុខ ផល ប្រាប់​អ្នកសារព័ត៌មាន​ដឹងថា ក្នុងជំនួប​នេះ ធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​និង​សមត្ថកិច្ច​អន្ដោប្រវេសន៍​ថៃ ធ្វើការ​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ឧក្រិដ្ឋកម្ម និង​ភាវ​រកម្ម​ឆ្លងដែន ។IMG_0014
ឯកឧត្តម​ឧត្ដមសេនីយ៍​សុខ ផល​បាន​សំណូមពរ​ដល់​គ្រប់​បណ្ដា​បុ​ស្ដិ៍​អន្ត​ប្រវេ​ស្ដិ៍ ច្រកទ្វា​ព្រំដែន សហការ​និង​ពង្រឹង​ការទំនាក់ទំនង​ល្អជា​មួយ​សម​ត្ត​កិច្ច​អន្ត​ប្រវេ​ស្ដិ៍​ថៃ បង្កើន​ប្រសិទ្ធភាព ដើម្បី​រក្សារ​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ទាំងសងខាង​។​IMG_0015
គួរ​បញ្ជាក់ថា ក្នុងជំនួប​នេះ ខាង​នគរបាល​អន្តោប្រវេសន៍​ថៃ​មកពី​បណ្ដាល​គ្រប់​ប៉ុស្ដិ៍​ច្រកទ្វា​ថៃ​-​កម្ពុជា ។ ក្នុងនោះ​សម្រាប់​ច្រកទ្វា​អន្ដរជាតិ​ប៉ោយប៉ែ​ត្រ មាន​លោក ស៊ឹម សំអាត មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្ដរជាតិ​ប៉ោយប៉ែ​ត្រ ជា​អ្នករៀបចំ​កម្មវិធី​នេះ ៕IMG_0019 IMG_0017 IMG_0013 IMG_0008