​ជិះ​ម៉ូតូ​មុខ​រថយន្ត​បត់​ចូល​ផ្ទះ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​ស្លាប់​

0

​ ​
​ខេត្តស្ទឹងត្រែង​:​ការ​ជិះ​ម៉ូតូ​ប្រឈម​និង​គ្រោះថ្នាក់​បំផុត ដោយសារ​មានការ​ធ្វេសប្រហែស​ឆ្លងផ្លូវ​មិនមាន​ភ្លើង​ស៊ីញ៉ូ​ត្រឹមត្រូវ មិនបាន​ងាកមើល​ឆ្វេង​ស្តាំ និង​មិនបាន​ងាកមើល​ក្រោយ​មុន​បត់ ពាក្យ​នេះ​គួរតែ​ចាំ​ជាប់​ជានិច្ច​ពេលដែល​ចេញដំណើរ​។​ការខ្វះ​ការប្រុងប្រយ័ត្ន​បែបនេះ ធ្វើអោយមាន​គ្រោះថ្នាក់​ភ្លាមៗ​មួយ​រំពេច ខ្លះ​បាត់​បង់ជីវិត ខ្លះ​របួសស្រាល និង​ខ្លះទៀត​ត្រូវ​ពិការ​អស់​មួយជីវិត​។​​ជាក់ស្តែង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែតុលា​នេះ នៅ​ចំនុច​ក្បែរ​ស្នាក់ការ​សន្តិសុខ ៧៤៤ អាវុធហត្ថ​ស្ថិតក្នុង​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​មុខ​រថយន្ត​បត់​ចូល​ផ្ទះ មិន​ស៊ីញ៉ូ​មិនបាន​ងាកមើល​ក្រោយ ខណ​រថយន្ត​កំពុងមាន​ឡ្បឿ​ន​លឿន បាន​បុក​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។12170550_5658
​នគរបាល​ចរាចរ​បា​ន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ត្រូវ​រថយន្តបុក​ស្លាប់​នោះ​មានឈ្មោះ​យេន ផាត អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ច្រប់ ឃុំ ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។​ចំណែក​ម្ចាស់​រថយន្ត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន ព្រោះ​ខ្លាច​មាន​អំពើ​ហឹ​ង្សា​កើតឡើង ព្រោះ​អ្នកខ្លះ​គេ​មិនដឹងថា​អ្នកណា​ខុស​អ្នកណា​ត្រូវ​នោះទេ​។​12166654_56
​សមត្ថកិច្ច​បន្តថា​បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​និយាយ​ឲ្យ​ដឹង ថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ព​ណិ៍​ខ្មៅ​គ្មាន​ស្លាក​លេខ ទិសដៅ​ពី​កើ​តទៅ​លិច​(​ជិះ​មុខ​រថយន្ត​) ស្រប​ទិស​ជាមួយ​រថយន្ត​ម៉ាក​ស៊ាំ​យ៉ុង​ដឹក​អ្នកដំណើរ មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S 9715 ។​ចេញពី​ភូមិ​មក​ផ្ទះ លុះ​មកដល់​ចំនុចកើតហេតុ ជនរងគ្រោះ​មិនបាន​បើកភ្លើង​ស៊ីញ៉ូ ស្រាប់តែ​បត់​ម៉ូតូ​ពីមុខ​ឡាន​ដោយ​មិនបាន​ងាកមើល​ក្រោយ ខណ​រថយន្ត​កំពុងមាន​ល្បឿន​លឿន មិនអាច​ជាន់​ហ្វាំ​ង​ជាប់ បាន​បុក​ជនរងគ្រោះ​ពេញទំហឹង បណ្តាល ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​ចាំ​ពាក្យស្លោក ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍ អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ស្លាប់​បែបនេះ​។​12166464_
​ករ​ណិ​នេះ​ខាងលើនេះ​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គេ​បានឃើញ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​បាន​នាំយក​ទាំង​រថយន្ត​និង​ម៉ូតូ​មក​កា ន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​រីឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច បានប្រគល់​ជូន​ក្រុមគ្រួសារ​សាច់​ញ្ញា​ត្ត​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕