​ប្រកាស់​សុំ​ប្រគល់​កូនប្រុស​អាយុ​៦​ខែ​ជូន​ឪពុកម្តាយ​ទី​២​ចិត្តធម៌ និង​សំណូមពរ​ដល់​ស្ថានទូត​ខ្មែរ​នៅ ប្រទេស​ម៉ាឡេស៊ី​ជួយផ្តល់​យុត្តិធម៌ ករណី​បុរស​ម៉ាឡេស៊ី​ចាប់រំលោភ​និង​បោកប្រាស់​

0

​ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​ខ្មែរ​ក្រីក្រ​ម្នាក់​សុំ​ប្រកា​ស់រក​ឪពុកម្តាយ​ទី​២​ចិត្តធម៌ ជួយ​ចិញ្ចឹម​កូនប្រុស​អាយុ​ជាង​៦​ខែ ព្រោះតែ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទៀត និង​ដែល​ថ្មីៗ​នេះ​ត្រូវ​ឪពុក​កំណាច​ដេញ​កាប់​បណ្តេញចេញ​មិនអោយ​នៅលើផ្ទះ មកសុំ​រស់នៅ​ក្រោមផ្ទះ​អ្នកស្រុក​ក្នុងភូមិ​។ រឿង​ដែល​គួរអោយ​អាណិត​ទៀត​នោះ គឺ​នាង​បាន​ទៅធ្វើ​ការ​ជា​អ្នកបំរើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​បុរស​ម៉ាឡេស៊ី​ម្នាក់​ចាប់រំលោភ ក្រោយមក​បាន​រៀបការ​មាន​ចុះ​អេ​តា​ស៊ីវិល​ស្របច្បាប់​ក្នុងប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ពេល​ជិត​សំរាលកូន​ត្រូវ​ប្តី​បោកប្រាស់​អោយ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ហើយ​ផ្តាច់ការ​ទំនាក់ទំនង​រហូត នាង​សំណូមពរ​ដល់​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​អ្នកច្បាប់ ជូ​យ​រក​យុត្តិធម៌​ជូន​នាង​ផង​។​DSC00288
​ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ស្ត្រី​ដែលមាន​បញ្ហា​ខាងលើនេះ​បាន​រៀបរាប់​ពី​ជិវិត​នាង អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ នាង​មាន ឈ្មោះ ចាន់ ចំរើន អាយុ​២៣​ឆ្នាំ នាង​មានកូន​ប្រុស​មួយ​អាយុ​៦​ខែ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នាង​ទើបតែ​មកពី​ប្រទេស​ម៉ាឡេស៊ី​បាន​ជិត​១​ឆ្នាំ​។ នៅ​ឆ្នាំ​២០១១ នាង​បាន​ទៅធ្វើ​ការ​ជា​អ្នកបំរើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​លើក​ទី​២ តាមរយះ​ក្រុមហ៊ុន អាយ អាយ អេស បាន​៣​ឆ្នាំ​។​DSC00298
​នៅពេល​ធ្វើការ​តាម​ផ្ទះ​អោយគេ នៅ​ស្រុក​ម៉ា​កុ​តាក់​ច្រាស ខេត្ត​គ័​រលំ​ពូ ប្រទេស​ម៉ាឡេស៊ី ត្រូវ​បុរស​ម្នាក់​ឈ្មោះ សូ ទូ អាយុ​៣០​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​បាន​ចាប់រំលោភ​ធ្វើបាប​នាង​គ្រប់បែបយ៉ាង ហើយ​ក្រោយមក​គេ​ក៏​បា ន​បង្ខំ​នាង​អោយ​រៀបការ​ជាមួយ​គេ​និង​បាន​ចុះ​អី​តា​ស៊ីវិល​ស្របច្បាប់​ជាមួយគ្នា និង​បង្ខំ​អោយ​នាង​ជា​អ្នកចេញ​ប្រាក់​រៀបការ​ខ្លួនឯង​អស់​ជិត​១.០០០​ដុល្លា​។ បន្ទាប់ពី​រូបនាង​ពពោះ​ជិត​គ្រប់​ខែ​ប្តី​របស់​នាង​គេ​មិនអោយ​នាង​សំរាលកូន​ប្រទេស​ម៉ាឡេស៊ី​ទេ គឺ​គេ​បាន​លួង​លោមនាង​អោយ​ត្រឡប់មក​កើត​នៅ​ស្រុក​ខ្មែរ​វិញ​ដោយ​សន្យាថាDSC00311 គេ​និង​មករក​នាង​នៅ​ស្រុក​ខ្មែរ​ពេល​នាង​សំរាលកូន​រួច​។ ក្នុងពេលនោះ​គឺ​ប្តី​របស់​នាង​បានអោយ​នាង​មក​ស្រុក​ខ្មែរ​វិញ​ម្នាក់ឯង​តាម​ច្រក​ប្រទេស​ថៃ និង​សូម្បីតែ​លិខិតឆ្លងដែន​ក៏​គេ​មិនអោយ​នាង​ដែរ ពេលមកដល់​ស្រុក​ខ្មែរ​នាង​សល់​ប្រាក់​តែ​៦​ម៉ឹ​ន​រៀល​គត់​។​
​នាង​បាន​និយាយ​បន្តទៀតថា​៖ ពេល​ដល់​ស្រុក​ខ្មែរ​រយះពេល​១​ខែ​ដំបូង ប្តី​នាង​នៅ​ទាក់ទង​គ្នា​បាន​នៅឡើយ​តាម​ទូរស័ព្ទ ក្រោយពី​នាង​សម្រាលកូន​រួចមក​លេខ​ទូរស័ព្ទ​ធ្លាប់​ទំនាក់ទំនង​គ្នា លែង​ទាក់ទង​បាន​រហូតមក​ដល់ពេលនេះ ទើប​នាង​ដឹងខ្លួន​ថា​នាង​ត្រូវគេ​បោកប្រាស់​។​នាង​សំណូមពរ​អ្នកច្បាប់​នៅក្នុង​ខ្មែរ និង​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ជួយផ្តល់​យុត្តិធម៌​ជូន​នាង​ផង ព្រោះ​ពេលនេះ​នាង​គ្មាន​លុយកាក់​ប្តឹងផ្ដល់​ទេ​។DSC00310
​ដោយឡែក​មកដល់​ថ្ងៃនេះ​កូនប្រុស​នាង​ស​ស្អាត​មាន​អាយុ​ជាង​៦​ខែ​ហើយ នាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទៀត​ទេ ព្រោះ​សព្វថ្ងៃនេះ​នាង​ក្រីក្រ​គ្មាន​មុខរបរ​រក​ពិតប្រាកដ គឺ​បាន​ដើរ​បេះ​ផ្កាស្នោ និង​ត្រកួន នៅតាម​បឹង​យ កមក​លក់​ទិញ​អង្ករ​កំប៉ុង​ច្រក​ឆ្នាំង បាន​១​ថ្ងៃ​រស់​មួយថ្ងៃ​តែប៉ុណ្ណោះ​។ ពេលនេះ​នាង​គ្មាន​ផ្ទះសម្បែង​ជ្រ​ល​កោន​ទេ ព្រោះតែ​ថ្មីៗ​នេះ​ឪពុក​កំណាច​បាន​ដេញ​កាប់​នាង​និង​ម្តាយ​នាង​មិនអោយ​រស់នៅ​ក្នុងផ្ទះ​ឡើយ សព្វថ្ងៃ​នាង​បាន​សុំ​អ្នកភូមិ​រស់នៅ​ក្រោមផ្ទះរ​បស់​គេ​។ នៅពេលនេះ​នាង​សុំ​ប្រកាស​ប្រគល់​កូនប្រុស​ដាច់​ជូន​ឪពុកម្តាយ​ទី​២ ដែលមាន​ក្តី​សណ្តោស​មេត្តា​និង​មាន​ព្រហ្ម​វិហារធម៌ ជួយ​យក​កូនប្រុស​នាង​ទៅ​ចិញ្ចឹម​យកបុណ្យ​ផង​ចុះ បើ​មាន​ក្តីមេត្តា​នាង​ស្នើសុំ​ប្រាក់​តិចតួច​សំរាប់​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ម្តាយ ម្តាយធំ និង​ជីដូន​ដែល​កំពុង​ក្រីក្រ​ខ្វះខាត​និង​មាន​ជម្ងឺ​ខ្វិន ចំណែក​រូបនាង​ចង់ទៅ​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ដើម្បី​រកប្រាក់​មកជួយ​ចិញ្ចឹម​ក្រុមគ្រួសារ មាន​ម្តាយ ម្តាយធំ និង​ជីដូន ដែល​កំពុង​រស់នៅ​យ៉ាង​វេទនា​។ ( លេខ​ទូរស័ព្ទ​សាច់ញាតិ​នាង​ក្នុងការ​ទាក់ ទង​សុំ​កូន ០៦៧ ៨០ ៧០ ៨០ ប្រព័ន្ធ​មិត្ត​ហ្វូ​ន )៕