ជនសង្ស័យ​២​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នៅ​ស្រុក​ស្វាយចេក​កាលពី​ឆ្នាំ​១៩៩៥​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​តាម​ដិ​ការ​

0

​ខេត្តបន្ទាយមានជ័យ​ ​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​បាន​ប្រ​ព្រឹ​ត​ក្នុងករណី​អំពើ​ឃាតកម្ម​នៅ​ស្រុក​ស្វាយចេក​ក្នុង​ឆ្នាំ​១៩៩៥​ត្រូវបាន​កំលាំង​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ​កំលាំង នគរបាល​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី អាត់ ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ​បាន ចុះ​អនុវត្ត​ដីកានាំខ្លួន​ជនជាប់ចោទ​បាន​ចំនួន​២​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​កាលពី​ឆ្នាំ​១៩៩៥​កន្លងមក​។​លោក​អាត់​ខែម​បាន​និយាយថា ជន​ជន​ដែល​ត្រូវ​ជាប់ចោទ​ទី​១​មានឈ្មោះ ពេជ្រ ហាំង ប្រុស​អាយុ ៥៩ ឆ្នាំ និង​ទី​២ មានឈ្មោះ ពាន​ចេក ប្រុស​អាយុ ៥០ ឆ្នាំ​រស់នៅ​ភូមិ បន្ទាត់​បោះ ឃុំ បូ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ imageជាមួយគ្នា ដែល​ពួកគេ​ទាំង​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​គិតទុក​ជាមុន​ប្រព្រឹត្ត​នៅ​ភូមិ​បារាយណ៍ ឃុំ តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៥​កន្លងមក ។​លោក​អាត់​ខែម​បានបញ្ជាក់​ទៀតថា ក្រោយ​ទទួលបាន​ដីកា​ពី​តុលាការ ស្តីពី​អំពើ​ឃាតកម្ម​ខាងលើនេះ​កើតឡើង​អូសបន្លាយ​អស់​រយ​:​ពេល​២០​ឆ្នាំ​កន្លងផុត​ហើយ​នោះ​ទើប​លោក​បញ្ជ​ឲ្យ​កម្លាំង​នគរបាល​ជំនាញ ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ចាប់ ពួកគេ​ទាំង​២​នាក់​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​តែម្តង​៕