​ឯកឧត្តម​សោម ស៊ុន នាំយក​អំណោយ​អាវរ​ងារ​សម្តេច ហ៊ុន សែន ចែកជូន​ដល់​កងកម្លាំង​៥០៥​នាក់

0

​កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានគិត​គូរ និង​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់ អាវុធ​ដែល​បាន​កំពុងតែ​បំពេញភារៈកិច្ច​នៅ​ទិស​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ ដើម្បី​ត្រៀប​ទប់​នឹង​សភាព​អាកាស ត្រជាក់ ដែល​កំពុងតែ​ខិត​រំកិល​ចូលមក​ក្នុងពេល​ឆាប់​នេះ ទើប​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង​កំពង់ធំ បាន​ពាំនាំ​អាវ​រងារ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច មក​ចែកជូន​កងកម្លាំង​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​កំពង់ធំ ចំនួន​៥០៥​នាក់ ក្នុង​ម្នាក់​ទទួលបាន​អាវរ​ងារ​មួយ​និង​ថវិកា​១​ម៉ឺន​រៀល ជូន​ដល់​ថ្នាក់ដឹកនាំ ដែលជា​អំណោយ​របស់លោក​វរៈសេនីយ៍ឯក យី សំ​អូន មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥ ។​IMG_1561
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​កងកម្លាំង ដែលមាន​ភារៈកិច្ច​ឈរ​យ៉ាង​រ៉ឹង​មាំ​ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ មិន​ឲ្យ​ក្រុម គ្រួសារនិយម ឆ្លៀត​ឪ​កាស់​ផ្តួលរ​លំដោយ​សកម្ម​ភាពខុស​ច្បាប់​ប្រឆាំង​បានឡើយ និង​គោរព​យ៉ាង​ម៉ឺងម៉ាត់​បី​ថ្នាក់លើ ។​IMG_1562
​ក្នុង​ឪ​កាស​នៃ​ពិធី​ចែក​អំណោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​អប់រំ​និង​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​ត្រូវគោរព​ច្បាប់ និង​វិន័យ​សេ​ក្តី​ថ្លៃថ្នូរ​របស់​អង្គភាព ដើម្បី​ឲ្យ​ស័ក្ក​សមជា​កងយោធពល​ខេមរៈភូមិន្ទ ស្រឡាញ់គ្នា សាមគ្គី​គ្នា​ចៀសវាង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​ត្រូវ​យកចិត្តទុកដាក់​សហ​ការ​ជាមួយ​អាជ្ញាធរ​ដែនដី ផ្សាភ្ជាប់​ជាមួយនិង ប្រជាពលរដ្ឋ ជួយ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន និង​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​IMG_1572អតីតយុទ្ធជន ក្នុងនោះ​ឯកឧត្តម បាន​ឆ្លៀត​ឪ​កាស ស្នើរ​ឲ្យ​យោធិន​គ្រប់រូប ត្រូវ​ពង្រឹង​នូវ​ស្មារតី​ស្នេហា​ជាតិ មាតុភូមិ គោរព​បទបញ្ជា មេបញ្ជាការ​មិនត្រូវ​ស្តាប់​ការឃោសនា អាក្រក់​នានា របស់​មជ្ឈដ្ឋាន មួយចំនួន ដែលមាន​ចេតនា​ញ៉ុះ​ញ៉ុ​ង ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​ជាតិ ដែល​ធ្វើ​ឲ្យ​កាន់តែ​អន់ថយ​នាំ​ឲ្យ​កើត​មាននូវ​បញ្ហារ​នានា និង​អន្តរាយ​ដល់​ប្រទេសជាតិ ដូច្នេះ​ត្រូវមាន ភាពក្លាហាន​វាយបក តប​តាម​ការជាក់ស្តែង​នូវ​សភាព​ការមិនពិត ។​
ដោយផន សុជាតិIMG_1559 IMG_1571