​លោក ហ៊ុន អៀង​ចុះបង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​តាមរយះ​កាណូត​ដោយ​ខុសច្បាប់​

0

​កំពង់ធំៈ លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដឹកនាំ​កម្លាំង​ផ្នែក សង្កាត់ រដ្ឋបាល​ព្រៃឈើ ចុះបង្ក្រាប​កាណូត​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ដែល​បាន​លបលួច​ដឹកជញ្ជូន​ឈើ​តាម​បណ្តោយ​ស្ទឹងសែន ខេត្តកំពង់ធំ ចេញពី​ខេត្តព្រះវិហារ ឆ្ពោះ​មក​ខេត្តកំពង់ធំ តែ​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ កាលពី​វេលា​ម៉ោង ១១ .២០​នាទី ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៥​។​
​មន្ត្រីរដ្ឋបាល​ព្រៃ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា មុនពេល​ឃាត់​កាណូត​មួយគ្រឿង​នេះ​បាន គឺ​សមត្ថកិច្ច​មាន​ទទួល​ព័ត៌មាន ពី​បណ្តាញ​ថា មាន​កាណូត​ចំនួន​២​គ្រឿង បាន​ដឹកឈើ​ប្រភេទ​លេខ​២ និង​បាន​ដឹក​តាម​ដឹង​ស្ទឹងសែន ឆ្ពោះ​មក​ខេត្តកំពង់ធំ ទើប​មាន​បញ្ជា​ឲ្យ​ចាំ​ស្ទាក់ចាប់​នៅ​ចំនុច ទំនប់​ក្រសាំង ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពី​បាន ឃើញ​កាណូត​មុខសញ្ញា​មកដល់ ទើប​សុំ​ការអនុញ្ញាតិ​ត្រួតពិនិត្យ ហើយ​បាន​លើក​ឈើ​នេះ​ឡើងគោគ ក្រោយមក ទើប​លើក​ឈើ​ដាក់​កាណូត​វិញ ដើម្បី​រក​តៃកុង​កាណូត​បើក​ទៅរក​ទីតាំង​ដើម្បី​លើក​ឈើ​ដា​ក់លើ​ឡាន ហើយ​ដឹក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ធ្វើការ​វាស់វែង តែបើ​តាម​ការប៉ានស្មាន​ឈើ​នេះ​មិនតិច​ពី​៤០​ម៉ែត្រគូប តែ​ការសុំច្បាប់ អនុញ្ញាតិ​ត្រឹមតែ ១៥​ម៉ែត្រគូប ។​
​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ​ឈ្មោះ រឿន ធី បានការ​ដឹកជញ្ជូន​នេះ គឺ​បានធ្វើ​សកម្មភាព​មក​យូរហើយ ហើយ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន នៅពេល​យប់ ក្នុង​នោះគេ​បាន​រត់ការ​និង​បង់​ជូន មេព្រៃ​សង្កាត់​សណ្តាន់ និង​មេព្រៃ​សង្កាត់​សំបូរ រួមទាំង​សមត្ថកិច្ច​ពាក់ ព័​ន្ឋ​មួយចំនួន​ទើប​អាច​ដឹកជញ្ជូន​មក​បាន ព្រោះ​ស្ទឹងសែន​មានតែ​មួយ ពុំ​អាច​នឹង​បើកកាណូត​វាង​ដូច​រថយន្ត​បាន​នោះទេ ទើប​ឈ្មួញ​ឈើ​មិន​ហ៊ាន​រំលោង ត្រូវតែ​សែន​ដល់​ម្ចាស់​ទឹកដី ទើបបានជា​អ្នកតា​មិន​កាច់ តែ​ករណី​ចាប់បាន​នេះ ក៏​ដោយសារតែ សែនអ្នកតា​ម្ចាស់​ទឹកដី​មិន​គ្រប់ ទើប​ជាប់អន្ទាក់​តែម្តង ដោយសារតែ​ឈ្មួញ​ឈើ​ឈ្មោះ រឿន ធី បាន​ប្រើ ប្រាស់​ស្ទីល​សុំច្បាប់​ក្រោមរូបភាព ថត​ផ្ទះ​រលំ ផ្ទះ​ក្រីក្រ ភូតកុហក​អភិបាលខេត្ត ដើម្បី​សុំ​ដឹកឈើ​ធ្វើ​ផ្ទះ តែ​ម្ចាស់ផ្ទះ​ដែល ត្រូវបាន​គេ​ថត​មិនដែល​ស្គាល់​សូម្បីតែ​ក្តា​មួយ​សន្លឹក ក្នុងនោះ​ច្បាប់​មួយ​ដឹក​មិនតិច​ពី​៥​ដង ដោយមាន​ការឃុបឃិត​គ្នា​ជាមួយនិង​ជំនាញ​មេព្រៃ​។ ដោយ ប៊ុន រដ្ឋា

z2 s1 a8 a7 a5 a4 a3 a2 a1