​មន្ត្រី​ភ្នាក់ងារ​ប្រាសាទកោះកេរ្តិ៍ ម្នាក់​និង​ប្រជាពលរដ្ឋ​៩​នាក់​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​កោះហៅ​ករណី​ជាប់​ពាក់​ព័​ន្ឋ​លួច​អា​ឈើរ​ប្រណិត​ក្នុង​ប្រាសាទ​កោះកែរ

0

​ព្រះ​វិហារៈ ឈើប្រណិត​ស្ថិតក្នុង​ដែន​គ្រប់​គ្រង់​អាជ្ញាធរ​អប្សរា​ប្រាសាទ​កោះកែរ ដែលមាន​ជនខិលខូច​លបលួច ឃុបឃិត​គ្នា​អារឈើ​ក្នុង​តំបន់​គ្រប់​គ្រង់​របស់​អាជ្ញាធរ​អប្សរា ប្រាសាទ​កោះកែរ នៅ មុខ​ប្រាសាទប្រាំ និង​ឈើ​ធ្នង់​នៅតាម​បណ្តោយ​ផ្លូវ ឆ្ពោះទៅ​ប្រាសាទ​កោះកែរ ដែលមាន​មុខ​១០០ ប្រវែង​១២​ម និង​ឈើ​បេង ឈើ​ធ្នង់ ជាច្រើន​ដើម​ដែល​ត្រូវ បាន​លួច អា​ក្នុងអំឡុង​យប់​ថ្ងៃទី​១២ ខែ តុលា ឆ្នាំ ២០១៥​កន្លងមកនេះ ក្រោយពី​នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​លោក​អនុសេនីយ៍ទោ នួន ភារៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​គូលែន សមត្ថកិច្ច ប៉ូលិស និង​លោក​អនុសេនីយ៍ឯក អ៊ូច បូរិទ្ធ ដឺ​បេ​ជើងគោក​ប្រចាំ​ទិស​ស្រុក​គូលែន ចុះទៅពិនិត្យ​ស​ស្ថានភាព​ការកាប់ បំផ្លាញ​ព្រៃឈើ ស្ថិតក្នុង​ដែន​អភិរក្ស​ប្រាសាទ​កោះកែរ ទើប​ដឹងថា មាន​មនុស្ស​១០​នាក់​ជាប់​ពាក់​ព័​ន្ឋ​នឹង​ការ​លួច​កាប់​ឈើប្រណិត​ក្នុងនោះ​មានឈ្មោះ វ៉ា ទី​២ ស្រឿ​ន ស្រឿង ទី​៣ ចេង ឌឹ​ម ទី​៤ ឆាំ ផន ទី​៥ សឿត អ៊ី ទី ៦ រឿន ម៉ៅ ទី​៧ ឡេង ខឿន ទី​៨ ឈឺ​ន រ៉ោ​ន ទី​៩ លឿន លឹម​ទាំង​៩​នាក់​នេះ​រស់នៅ​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ទី​១០ ស៊ឹម ញឹ​ប ជា​ភ្នាក់ងារ​ប្រាសាទកោះកេរ្តិ៍ រស់នៅ​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។​
​ជន​ជាប់​ពាក់​ព័​ន្ឋ​ទាំង​១០​នាក់​ត្រូវបាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ កោះហៅ​ឡើងទៅ​បំភ្លឺ នៅ​ថ្ងៃទី​២០​ខែ តុលា​ឆ្នាំ ២០១៥ ខណៈពេលដែល​ជន​ពាក់​ព័​ន្ឋ​ដឹងខ្លួន ជន​ខ្លះ​បាន​រត់គេចខ្លួន​ដើម្បី​រើ​បំរាស់​ពី​សំណាញ់​ច្បាប់ តែ​សូម​កុំភ្លេចថា ( ជុង​មិនដែល​ភ្លេច​កុក​ទេ តែ​កុក​ទេ​ដែល​ភ្លេច​ជុង​) ក្នុងនោះដែរ​សកម្មភាព​ការដឹកជញ្ជូន​ឈើប្រណិត បាន​ដឹក​ចេញ ពី​ដែន​អភិរក្ស​អាជ្ញាធរ​អប្សរា​ប្រាសាទ​កោះកែរ យ៉ាង​គគ្រឹក​ដូច​ទឹកបាក់​ទំនប់ ខណៈពេលដែល​ករណី​ស្រាវជ្រាវ​រក​ជន ខិលខូច​ដែល​បាន​កាប់​ឈើ​ក្នុង​ប្រាសាទ​យ៉ាង​ក្តៅគគុក បែរ​ជាមាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ ហៃ​ធឺ​យ ត្រូវបាន​លោក នួន វិ​រៈ​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​គូលែន បាន​បញ្ជាក់ថា លោក ហៃ​ធឺ​យ ពីមុន​ជា​មន្ត្រី​របស់លោក តែ​ក្រោយមក​គាត់​បាន​ផ្លាស់ប្តូរ​អង្គភាព​ហើយ ។​
​ក្នុងនោះ​ត្រូវបាន​មហាជន និង​ប្រជាពលរដ្ឋ មានការ​រិះគន់​យ៉ាងខ្លាំង ខណៈពេល លោក ហៃ​ធឺ​យ បាន​យក​តួនាទី​ជា​ប៉េ​អ៊ឹម​ប្រកបមុខរបរ​រកស៊ី​ឈើ​យ៉ាងសកម្ម ដៃ​ម្ខាង​ដឹកឈើ ដៃ​ម្ខាង​ចាប់​ឈើ​ប្រជាពលរដ្ឋ ដៃ​ម្ខាង​យកលុយ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៨ ខែតុលា​កន្លងមកនេះ លោក ហៃ​ធឺ​យ ដែលជា​ឈ្មួញ​យក​ស្បៃ​ក​ជា​កងរាជអាវុធហត្ថ មក​ដឹកឈើ​ធ្នង់​តាម​គោយន្ត​កន្ត្រៃ មានមុខ ៨០ ក្រាស់​២.២០​ទាំង​តូចធំ​ចំនួន​5​សន្លឹក ដោយ​ពុំ​ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​ធ្វើការ​ចាប់​ឬ​ហាមឃាត់ នោះទេ​ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ប្រហែលជា​មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន បានទទួល​លាភស្ការៈ​ទេ​ដឹង បានជា​បទល្មើស​ដឹកឈើ​ដូច​ទឹកបាក់​ទំ​បន់​។​
​ ​ដោយ ប៊ុន រដ្ឋា
5 4 3 2 1