ខេត្តបន្ទាយមានជ័យ នៅម៉ោង៩យប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៥កំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯក ជាដាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតនិងធ្វើការត្រួតពិនិត្យនៅតាមដងផ្លូវត្រង់ចំណុចផ្លូវចូលកាសីុណូក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះបានធ្វើការឃាត់ខ្លួនជនសង្ស័យកំពុងនាំគ្នាជក់និងចែកចាយគ្រឿងញៀនបានចំនួន៧នាក់និងបានដកហូតគ្រឿងញៀនប្រភេទខេទឹកកកបានចំនួន៤២ថង់តូចថ្លា។ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន៧នាក់រួចមកឈ្មោះវ៉ាន់ឈីនិងនិងឈ្មោះផេងផានិតនិងឈ្មោះទូចធ្នូថងបានឆ្លើយដាក់ជនសង្ស័យបាប់បានចំនួន២នាក់បន្ថែមទៀតដកហូតបានគ្រឿងញៀនចំនូន៤ថង់តូចបន្តយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។
លោកឧត្តមសេនីយ៍ ត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៩នាក់នោះមានឈ្មោះ១ឈ្មោះឡុងប្រុសអាយុ២៥ឆ្នាំ២ឈ្មោះឡាចប្រុសអាយុ២៩ឆ្នាំ៣ឈ្មោះមេ៉ងអ៊ាងប្រុសអាយុ២៤ឆ្នាំ៤ឈ្មោះអឿនដារ៉ាប្រុសអាយុ១៧ឆ្នាំ៥ឈ្មោះវា៉ន់ឈីប្រុសអាយុ២៣ឆ្នាំ៦ឈ្មោះទូចធ្នូថងប្រុសអាយុ១៧ឆ្នាំ៧ឈ្មោះវុធជីវ៉ាប្រុសអាយុ១៧ឆ្នាំ៨ឈ្មោះផេងផានិតប្រុសអាយុ២២ឆ្នាំ៩ឈ្មោះសេងសុផាប្រុសអាយុ៣០ឆ្នាំអ្នកទាំង៩នាក់នោះរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឱបូរិន្ទបាននិយាយបន្តទៀតថាបើតាមចំលើយសារភាពរបស់ឈ្មោះវ៉ានឈីផេងផានិត និងទូចធ្នូថងបានឆ្លើយសារភាពថាពួកគេពិតជាបានទិញគ្រឿងញៀនពីឈ្មោះឡុកមានពិតប្រាកដម៉ែនដើម្បីយកទៅលក់ចែកចាយបន្តនៅក្នុងខ្លួនជនសង្ស័យទាំង៩នាក់នោះអាវុធហត្ថបានធ្វើការដកហូតវត្ថុតាងមានដូចជាគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៤៦ថង់តូចមានទម្ងន់១៥.១៤ក្រាមទូរស័ព្ទចំនួន៦គ្រឿងប្រាក់ខ្មែរចំនួន១៤០.០០០រៀលប្រាក់បាទ១.៣៥០បាតឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។
លោកឱបូរិន្ទបានបញ្ជាក់ទៀតថាដោយមានចំលើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងថែមទៀតនោះជនសង្ស័យទាំង៩នាក់នោះត្រូវបានកំលាំងអាវុធហត្ថខេត្តកសាងសំនុំរឿងនិងបញ្ជូនទៅតុលាកាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕



































