សៀមរាប :បែកថ្នាំខ្លាំងពេកអត់ពុំបានក៏នាំគ្នាយកទូរស័ព្ទដៃទៅលក់ទិញថ្នាំញៀនមកជក់ក៏
ក៏ត្រូវបានសមត្ថកិច្ចក្របួចបានទាំង៤នាក់ហើយបញ្ជូនមកកាន់ការិយាល័យប្រឆាំងគឿងញៀននៃស្នងការនគរបាលខេត្តដើម្បីសួរនាំ។
លោក វរសេនីយ៏ទោអ៊ុំសាអាតនាយការិយាល័យនគរបាលប្រឆាំងគឿងញៀនបានរួមសហកា
ជាមួយ អធិការ ដ្ឋាននគរបាលស្រុកក្រទ្បាញ់បានធ្វើការបង្ក្រាបបទល្មើសករណីជួញដូរនិង
ប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុគឿងញៀន អំពើលួចកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៥នៅចំណុច ភូមិខ្នារខាងក្បូងឃុំក្រូចគរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប ហើយដល់ធ្វើការចាប់ខ្លួនបានចំនួន៤នាក់។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ពីបទជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុគឿងញៀននេះទី១ឈ្មោះឆាន់ហោះភេទប្រុសអាយុ
២៣ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប ទី២ឈោះ្ម
ហង្សជា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ខ្នារខាងជើង ឃុំ ក្រូចគរ ស្រុក
ក្រទ្បាញ់ ខេត្តសៀមរាប ទី៣ឈ្មោះ ហីង ជូ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែរស់ភូមិ
ខ្នារខាងជើង ឃុំ ក្រូចគរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប ទី៤ឈ្មោះ ភឿនពេជ្រ ភេទ ប្រុស
អាយុ ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់ភូមិ ខ្នារខាងជើង ឃុំ ក្រូចគរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប
នាក់ទាំង៤នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវ
សារធាតុញៀន អំពើលួច ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃទី
២១ ខែតុលា ឆ្នាំ២០១៥នេះដើម្បីចាត់ការទៅតាមច្បាប់។ដោយគឿនវ៉េត


































