ខេត្តបន្ទាយមានជ័ ព្រឹក ទី១៩ ខែតុលា ឆ្នាំ២០១៥រថយន្តដឹកសពមួយគ្រឿងដែលមានតំលៃ២២.០០០ដុល្លាដែលជាអំណោយរបស់សប្បុរសជននៅប្រទេសបារាំងត្រូវបានធ្វើពិធីប្រគល់ទៅឲ្យសលារៀនចិនចុងវ៉ា។ពិធីនេះមានការចូលរួមលោកអុីឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក ឡុងពុន អភិបាលស្រុកមង្គលបុរី អស់លោក លោកស្រី ដែលជាសេនាធិការ និងមន្ត្រីអជ្ញាធរមូលដ្ឋាន ស្រុកមង្គលបុរីជាច្រើននាក់បានចូលរួមក្នុងពិធីនេះផងដែរ។លោក អុី ឡុង បានសម្តែងការកោតសរសើរ ចំពោះទឹកចិត្តរបស់លោក ចៅ កាត់ហាំង និង លោកស្រី ឆាន់ សោយ៉ាន់សប្បុរសជន នៅប្រទេសបារាំង ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តដឹកសពជូនសាលា ចុងវ៉ា តាមរយៈអំណោយខាងលើនេះ គឺពិតជាបានបម្រើជូនប្រជាពលរដ្ឋខ្មែរចិន ដែលនៅទីនោះផ្ទាល់ ពីព្រោះថា សេចក្ដីស្លាប់ពុំមានអ្នកណា
ម្នាក់ អាចជៀសផុតបាននោះទេ។លោកអុីឡុងបានបន្តទៀតថាមិនត្រឹមតែឡានមួយគ្រឿងនេះប៉ុណ្ណោះទេ លោក ចៅ កាត់ហាំង តែងតែផ្ដល់អំណោយផ្សេងៗជាច្រើន ជូនដល់សាលារៀនចុងវ៉ា ដែលសរុបជាទឹកប្រាក់ជាបន្តបន្ទាប់អស់ប្រមាណជាង ៦០០.០០០ដុល្លាកន្លងរួចមកហើយ។លោកឡុងពុនក៏បាននិយាយក្នុងពិធីប្រគល់រថយន្តនោះផងដែរថារថយន្តដឹកសពដែលជាអំណោយរបស់សប្បុរសជននៅបារាំងនោះសូមឲ្យលោកនាយកសាលាចុងវ៉ាយកទៅបំរើប្រជាពលរដ្ឋនៅទីនោះឲ្យបានចំគោលដៅមិនថាអ្នកមានឬអ្នកក្រនោះទេគឺរថយន្តដឹកសពនេះអាចបំរើបានតាមសេចក្តីត្រូវការបានតែទាំងអស់មិនប្រកាន់វណ្ណៈនោះឡើយ៕



































