ផ្ទុះ​ការតវ៉ា​រឿង​វាស់ដី​កន្លែង​លក់ដូរ​តូច​ពេក​អោយ​អាជីវករ​ជុំវិញ​ផ្សារលើ​ ​ព្រោះ​តែមាន​ចំនួន​អាជីវករ​ថ្មី​ច្រើនពេក ដែល​អាជីវករ​សង្ស័យថា​រឿង​បក្ខពួក​គ្រួសារនិយម​

0


​ខេត្តកំពង់ឆ្នាំង​៖ ការតវ៉ា​របស់​ក្រុមអាជីវករ​លក់ដូរ​ជុំវិញ​ផ្សារលើ ក្រុង​កំពង់ឆ្នាំង បាន​ផ្ទុះ ឡើង​នៅ​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​ក្រុម​គណៈកម្មការ​ចម្រុះ​ខេត្ត​បាន វាស់វែង​ដី​គូស​គំនូស ស​បែងចែក​កន្លែង​អោយ​លក់ដូរ​នៅ​សងខាង​ផ្សារលើ ដែលមាន​ទំហំ​១,៤៥​ម​គុណ​និង​១,៨៥​ម តូច​ពេក​ក្នុង​១​កន្លែង ដែល​ពីមុន​អាជីវក​រថា មាន​អ្នកលក់ដូរ​តែ​ជាង​២០០​នាក់ ឥឡូវ​មានឈ្មោះ​ដល់​ទៅ​ជាង​៤០០​នាក់​។ ការតវ៉ា​នេះ​បាន ធ្វើអោយ​គណៈកម្មការ​ចំរុះ​ខេត្ត បាន​បន្ថែម​សមត្ថកិច្ច​ជាច្រើន​នាក់​ទៀត ដើម្បី​ការពារ​សុវត្ថិភាព​របស់ខ្លួន ព្រោះ​ខា្ល​ច​មាន​អំពើ​ហឹ​ង្សា​កើតឡើង ដែល​ក្នុង​នោះគេ​ឃើញ មេបញ្ជាការ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ​ង និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់​ទៀត​មក​អន្តរា​គម ។​
​ ​អាជីវករ​អោយដឹងថា​ណ ក្រោយពី​អង្ក​ការ​ចៃ​ការ ប្រទេស​ជប៉ុន​បានធ្វើ​ផ្លូវ​សងខាង​ផ្សារលើ ដោយ​ក្រាល​ការ៉ូឡា យ៉ាង​ស្អាត​រួចមក​គណកម្មការ​ចំរុះ​ខេត្ត បានរៀបចំ​អោយ​ក្រុម​អា​ជីករ ដែល​ធ្លាប់តែ​លក់ដូរ​សងខាង​ផ្សារលើ ចូល​លក់ដូរ​កន្លែងចាស់​ឡើងវិញ ដោយបាន​ប្រជុំ​ឯកភាព គ្នា​គូស​គំនូស​ប្លង់​សងខាង​ផ្សារលើ អោយ​អាជីវករ​លក់ដូរ មាន​ចំនួន​សរុប ៤៥៣ កន្លែង ដោយ​ក្នុង​មួយកន្លែង​មាន​ទំហំ ទំហំ​១,៤៥​ម៉ែត្រ គុណ​និង ១,៨៥​ម៉ែត្រ​។​
​ដោយសារតែ​ការ​វាស់​កន្លែង​អោយ​លក់ដូរ​តូច​ពេក​នេះហើយ ទើប​ពួកគាត់​ផ្ទុះ​ការតវ៉ា ព្រោះតែ​មិនអាច​លក់ដូរ​បាន បើ​កន្លែង​លក់​បបរ លក់​ផ្លែឈើ និង​លក់​សាច់ជ្រូក​គឺ ដាក់​រាន​លក់​មិនកើត​ផង នេះ​គឺ​សម្រាប់​អាជីវ​ករលក់​ពេញ​មួយថ្ងៃ ខុសពី​អ្នក​ក្រាលកន្ទេល​លក់ដូរ​តែមួយព្រឹក​ដូច​ប៉ែក​ខាងត្បូង​ផ្សារ គឺអាច​ទទួលយកបាន​។ ការតវ៉ា​របស់​ពួកគាត់ គឺ​សុំអោយ​គណៈ​កម្ម​វាស់ដី​អោយ​ពួកគាត់​សម្រាប់​លក់ដូរ​បាន​ទំហំ ២​ម៉ែត្រ​គុណ​និង​២​ម៉ែត្រ និង​សុំ​ពួកគាត់​ធ្លាប់​លក់​កន្លែង​ណា បាន​លក់​កន្លែង​នោះ​វិញ មិន​ព្រម​
​ចាប់ឆ្នោត​យក​កន្លែង តាម​ការរៀបចំ​របស់​គណៈកម្មការ​ឡើយ ។ ដោយឡែក​បង​បង្អូន​អាជីវ​ការ​ចាស់​បានអោយដឹងថា ពីមុនមក​មាន​អាជីវករ​ចាស់​លក់ដូរ​តែ​ជាង​២០០​នាក់​តែប៉ុណ្ណោះ តែ​ឥឡូវ​មាន​គេ​ចុះឈ្មោះ​ទៅដល់​ជាង​៤០០​នាក់ ដែល​គេ​ដឹងថា​មាន​អ្នក​ម្នាក់ឯង​មាន​ក្លែង​លក់ដូរ​៤​ឬ​៥​ក្នលែង គេ​យល់ថា​ជា​រឿង​បក្ខពួក​គ្រួសារនិយម ឬ​ត្រីងៀត​ពង​។​
​បន្ទាប់ពី​មានការ​តវ៉ា​ស្ទើ​ក្លាយជា​អំពើ​ហឹ​ង្សា​នេះ​រូ​ចមក គេ​ឃើញ​លោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិ​បា​រង ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ចំរុះ​រៀបចំ​ផ្សារ បាន​ទៅ​សម្របសម្រួល​ដោយបាន​បញ្ជាក់ថាៈ ការវាស់វែង​នេះ​គ្រាន់តែ​ជាការ​វាស់វែង បណ្តោះអាសន្ន​ទេ បងប្អូន​នៅ​កន្លែង​ណា លក់​នៅ​កន្លែង​នោះ​សិន​ចុះ តែ​សុំអោយ​គណៈកម្មការ​បន្ត​ការវាស់វែង​បន្តទៀត និង​រាល់​សំណូមពរ​របស់​បងប្អូន​អាជីវករ​​និង​យកទៅ​ពិភាក្សាគ្នា ព្រមទាំង​ឆ្លង​យោបល់​លោក​អភិបាលខេត្ត​បន្តទៀត ។​ ​ជុំវិញ​ករណីនេះ បង​ប្ងូ​ន​អាជីវ​ករចាស់​សំណូមពរ​ដល់​លោក​អភិបាល​ខត្ត ជួយ​ដោះស្រាយ​ដោយ​យុត្តិធម៌​ផង ព្រោះ​ពួកគាត់​ដឹង​ច្បាស់​ណាស់​ថា​អ្នកណា​ជា​អាជីវ​ករចាស់​ធ្លាប់​លក់ដូរ និង​អ្នកណា​ជា​អា ជីវ​ករ​ថ្មី​មិន​ធ្លាប់​លក់ដូរ និង​អ្នកខ្លះ​គ្រាន់តែ​ចុះឈ្មោះ​យក​កន្លែង​ទុក​លក់​អោយគេ​តែប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ​រឿងនេះ​ពិតជា​ក្លាយជា​រឿង​ធំ​មិនខានឡើយ​៕DSC09814 DSC09810 DSC09806 DSC09803