​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​លើ​ស្ពាន​មេគង្គ​ស្លាប់​

0

​ ​ស្ទឹងត្រែង​៖​បុរស​វ័យ​ចំណាស់​ជិះ​ម៉ូតូ​ដួល​លើ​ស្ពាន​មេគង្គ​បណ្តាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ការស្លាប់​នេះ​ត្រូវបាន​គេ​សង្ស័យថា មកពី​ខ្យល់គរ និង​ម្យ៉ាង​អាចមកពី​កត្តា​សុខភាព ព្រោះ​កន្លងមក​បុរស​នេះ ធ្លាប់មាន​សុខ​ភាពមិនប្រក្រតី​នោះទេ​។​​ ​ហេតុ​ការដែល​បុរស​វ័យ​ចំណាស់​ដួល​ស្លាប់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៥​ត្រង់ចំណុច​លើ​ស្ពាន​មិត្តភាព កម្ពុជា​ចិន​មេគង្គ ស្ថិតក្នុង​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​លោក​ខែ​ក សារី​នាយផ្នែក​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរ​ខេត្ត​បានអោយដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងករណីនេះ​មានឈ្មោះ​ប្រា ទេព​ប៊ុន​អ៊ែ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ជាង​ផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹង​ត្រែ​។​
​ ​លោកនាយ​ផ្នែក​បាន​បន្ត​អោយដឹងទៀតថា​បើតាម​សាក្សី​ដែល​បាន​ជិះ​ម៉ូតូ​ពី​ខាងក្រោយ​ជនរងគ្រោះ​បាន​និយាយថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ព​ណិ៍​ស្លា​ទុំ គ្មាន​ស្លាក​លេខ ជិះ​ម៉ូតូ​ចេញពី​ខេត្ត​ឆ្លងស្ពាន​មេគង្គ ក្នុងទិសដៅ​ពី​កើតមក​លិច មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅ​ផ្នែក ឆ្វេង​ដៃ ដួល​បោក​ក្បាល​ផ្កាប់មុខ ចេញឈាម​តាម​ត្រចៀក ច្រមុះ​ស្លាប់​ភ្លាម​មួយ​រំពេច​ដែល​មិនអាច​ជួយសង្គ្រោះ​បានឡើយ​។​
​ ​អ្នកឃើញ​ហេតុ​ការ​បាន​និយាយថា​កន្លងមក​នៅលើ​ស្ពាន​មេ​ង្គ​ហាក់បីដូច​ជាមាន​ជើងកប ព្រោះ​គ្រោះថ្នាក់​ចរាចរ​ដែល​បាន​កើតឡើង​ចំនួន​៣​ករណី មនុស្ស​៥​នាក់​សុទ្ធតែ​ស្លាប់​គ្មាន​អ្នករបួស​នោះទេ ហេតុដូចនេះ អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់​គួរតែមាន​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​​ ​ចំណែក​ខាងលើនេះ​ក្រោយ​កើតហេតុ​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​នេះ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​យាម​ស្ពាន និង​បានអោយ​រថយន្ត​សង្គ្រោះ​របស់​កា​រិ​យា​ល័​ចរាចរ​ស្នងការ​ខេត្ត​និង​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​មក​សង្គ្រោះ​ជនរងគ្រោះ តែ​ពេលមកដល់​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ និង​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជនរងគ្រោះ ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕20151021_095143 20151021_095316 20151021_095350