បន្ទាយមានជ័យ: គ្រួសារក្រីក្រ ពិការ ហើយមានជម្ងឺរសសៃប្រសាទទាំងម្ដាយនិងកូន ក្នុងបន្ទុក ៤នាក់ រស់នៅបន្ទប់ជួលក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានលោក លីសារី អភិបាលរងខេត្តនិងជាអនុប្រធានសសយកខេត្តបន្ទាយមានជ័យ នាំអំណោយសង្គ្រោះបឋមផ្ដល់ជូននាររសៀលថ្ងៃទី២១តុលា ឆ្នាំ២០១៥។
តាមការអោយដឹងពីសមាជិក សសយក គ្រួសារក្រីក្រពិការ ហើយមានជម្ងឺរសសៃប្រសាទនេះមានម្ដាយ ឈ្មោះថៃ សុធី ពិការដោយធ្លាក់ពីលើកាំជណ្ដើរក្នុងការងារសំណង់នៅប្រទេសថៃ មានអាយុ៤៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក់ កូនស្រីច្បង ឈ្មោះ ប គអាយុ១៨ ឆ្នាំ ធ្លាប់ត្រូវបានគេចាប់រំលោភ ម្ដងកាលពីតាមម្ដាយទៅធ្វើការនៅប្រទេសថៃ ហើយត្រូវអង្កការ CWCC នាំយកមកចិញ្ចឹម ក្រោយមកបានមកនៅជាមួយម្ដាយនៅក្នុងក្រុងសិរីសោភ័ណ ត្រូវគេចាប់រំលោភម្ដង់ទៀត។ដោយសារម្ដាយមិនបានមើលថែដិតដល់ ព្រោះនាងមានជម្ងឺសសៃប្រាសាទផងនោះ ត្រូវពរពោះហើយ សម្រាលកូនដែលគិតមកដល់ថ្ងៃនេះ កូនមានអាយុ១២ ហើយ។
លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធាន សសយកខេត្តបន្ទាយមាន ជ័យមានប្រសាសន័ថា: ដោយមានការយកចិត្តទុកដាក់ចំពោះ ទុរគត់ជនពីអភិបាលខេត្ត ឯកឧត្ដម គោ ស៊ុំសារឿត បានអនុញ្ញាតលោក ចុះសួរសុខទុក្ខនិងនាំអំណោយ សង្គ្រោះបឋមផ្ដល់ជូន គ្រួសារ១នេះ ដែលអំណោយសរុបរួមមាន អង្ករ៥០ គក្រ មី១កេះ ប្រេងឆា ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខ បីចេង និងទឹកដោះគោកូនក្មេង ១កំប៉ុង និងថវិការ ៤០ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពបណ្ដោះ អាសន្ន។លោក លី សារី បានឧបឋមផ្ទាល់ ឋវិការសម្រាប់បង់ថ្លៃ ឈ្នួលផ្ទះ ៥ខែ សមាជិក សសយក ខេត្តឧបឋម ៥០ដុល្លាក្នុង១ខែ ហើយម្ចាស់បន្ទប់ជួល ក៍បានចំតម្លៃឈ្នូលផ្ទះ ៥០ភារយ សម្រាប់គ្រួសារនេះផងដែរ៕




































