ខេត្តបន្ទាយមានជ័យ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានយុវជនចំនួន៤នាក់កំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅចំណុចភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមៅវេលាម៉ោង៧យប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៥ត្រូវបានកំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរៈសេនីយ៍ត្រី ជាដាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះធ្វើការឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនបានចំនួន៤នាក់និងបានដកហូតវត្ថុតាងមានដូចជា គ្រឿងញៀនមេតំហ្វេតាមីុនទឹកកកចំនួន១១ថង់តូចស្មើនិងទម្ងន់២.៥ក្រាមនិងឧបករណ៍សំរាប់ជក់មួយចំនួនយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសួរនាំ។លោកវរះសេនីយ៍ឯកសប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់នោះមានឈ្មោះ១សូរ សម្បត្តិអាយុ២៤ឆ្នាំជួញដូរគ្រឿងញៀន២មានឈ្មោះអែមខ្នានប្រុសអាយុ២៥ឆ្នាំជួញដូរគ្រឿងញៀន៣មានឈ្មោះឈឺនឃីយូប្រុសអាយុ១៩ឆ្នាំជួញដូរគ្រឿងញៀន៤ឈ្មោះចាន់បូរីប្រុសអាយុ២១ឆ្នាំប្រើប្រាស់អ្នកទាំ៤នាក់នេះរស់នៅក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកសប៊ុនសឿងបាននិយាយបន្តទៀតថាបើតាមចំលើយសារភាពរបស់ឈ្មោះសូរសម្បត្តិបានឆ្លើយសារភាពថាខ្លួនពិតជាបានលក់គ្រឿងញៀនប្រភេទខេទឹកកកពិតប្រាកដម៉ែនដោយខ្លួនបានទិញពីឈ្មោះសីហាយកមកវិចខ្ចប់លក់ចែកចាយបន្តពេលអស់ខ្លួនបានទៅទិញពីឈ្មោះសីហាបន្តទៀតរួចយកទៅលក់បន្តថែមពីលើនេះទៀត។លោកសប៊ុនសឿងបាននិយាយបញ្ជាក់ទៀតថាដោយមានចំលើយសារភាពរបស់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងមានគ្រឿងញៀននិងប្រដាប់ជក់ថែមទៀតនោះជនសង្ស័យទាំង៤នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានកសាងសំនុំរឿងនិងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕



































