​ស្នងការរង​បាន​នាំ​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​និង​សម្ភារៈ ទៅ​ចូល​បុណ្យសព​របស់លោក​លឹម​មុយ​

0

​ខេត្តបន្ទាយមានជ័យ​ ​ព្រឹក​ថ្ងៃ​ទ​២១​ខែតុលា​ឆ្នាំ​២០១៥​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពួន​ស៊ី​និ​ត និង​លោក វង់ វិត ស្នងការរង​នគរបាល​ខេត្ត​​បន្ទាយមានជ័យ​និង​មន្ត្រីក្រោមឱវាត​ជាច្រើន​នាក់​បាន​នាំយក​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​ចំនួន​៤​លាន​រៀល និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​ទៅ​ចូល​បុណ្យសព​របស់លោក​លឹម​មុយ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដែល​បានទទួល​មរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង​។​លោក​ពួន​សានិ​ត​បាន​និយាយថា​ក្រៅពី​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​នោះ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ក៏បាន​នាំយក​អង្ករ​និង​ថវិកា ២០០.០០០​រៀល និង​អភិបាលរង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឧបត្ថម្ភ​ចំនួន​១​លាន​រៀល ជួយ​ដល់​បុណ្យសព​អនុសេនីយ៍ទោ​លឹម​មុយ​ផងដែរ​។​លោក​ពួន​សី​ុ​និ​តបា​និយាយ​បន្តទៀតថា​លោក​សុំ​ចូលរួម​រំលែក​ទុក្ខ​ពី​ថ្នាក់ដឹកនាំ​ទាំងអស់​លោក​សែន​សោកស្តាយ​ចំពោះ​ការបាត់​មន្ត្រីនគរបាល​ដែលមាន​ស្នាដៃ​ល្អៗ​ក្នុងការ​បំពេញភារកិច្ច​ជួន​ជាត់​មាតុភូមិ​ក្នុង​រយះពេល​កន្លងមក​និង​ធ្លាប់បាន​ចូលរួម​បំពេញការងារ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាច្រើន​ទៀតផង​។​លោក​ពួន​សី​ុ​និ​ត​បាន​បញ្ជាក់ទៀតថា​រាល់ពេល​មាន​ករណី​មន្ត្រីនគរបាល​នៅក្នុង​ខេត្ត​ទទួលមរណភាព​ក៏ដូចជា​មានទុក្ខ​ធុរៈ​ផ្សេងៗ​ឫ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​អាត់​ខែម​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ តែងតែបាន​ចាត់ចែង​ភ្លាមៗ ចំពោះ​ការនាំ យក​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ នាំយកទៅ​ប្រគល់ ជូន​ក្រុមគ្រួសារ​នៃ​សព​ដើម្បី​ឲ្យ​គ្រួសារ​សព​យកលុយ​ទៅ​ធ្វ​បុណ្យសព​តាម​ប្រណី​៕image image (1)