ខេត្តកំពង់ឆ្នាំង៖ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំ ងបានថ្លែងថា៖ នៅប្រទេសកម្ពុជាមានតែគណៈបក្សប្រជាជនកម្ពុជាតែមួយគត់ បានរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត អោយមានជីវិតលើកទី២នៅថៃ្ងទី៧ ខែមករាឆ្នាំ ១៩៧៩និងបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេការពារផងកសាងផង។ដោយសារនយោបាយឈ្នះឈ្នះរប ស់សម្តេចអគ្គមហាសេនានាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ កម្ពុជាបានរំលាយចោលអង្គការចាត់តាំងរបស់ពួកប៉ុលពតទាំងស្រុង និងបញ្ចប់សង្គ្រាមរ៉ាំរៃរាប់ទស្សវត្សនៅកម្ពុជា ហើយបាននាំមកនូវសន្តិភាពពេញលេញជូនប្រជាជនកម្ពុជាទូទាំងប្រទេស បន្តកសាងប្រទេសអោយមានការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបានថ្លែងបែបនេះនៅពេល ឯកឧត្តមអញ្ជើញចូលរួមនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសកម្មជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នារសៀលថៃ្ងទី២១ ខែតុលា ឆ្នាំ២០១៥នៅសាលានយោបាយគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឡុង ឈុនឡៃ សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍ស្តីពីលទ្ធផលវគ្គបណ្តុះបណ្តាលដោយបានបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលសកម្មជនគណប្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានរយៈពេល២ថៃ្ងចាប់ផ្តើមពីថៃ្ងទី២០ ដល់ថៃ្ងទី២១ ខែតុលា ឆ្នាំ២០១៥ ដែលមានសិក្ខាកាមជាសកម្មជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចូលរួមសរុបចំនួន១៨៥នាក់ ក្នុងនោះមានស្រី៣៩នាក់ ការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមបានបន្តទៀតថា៖គោលបំណងសំខាន់ គឺអោយសិក្ខាកាមដែលជាសកម្មជនយល់ពីប្រវ ត្តិ សកម្មភាពស្នាដៃ និងបទពិសោធន៍ក្នុងការដឹកនាំទទួលបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា,ល័ក្ខន្តិកៈគណបក្ស,គោលការណ៍គ្រឹៈនៃកម្មវិធីនយោបាយរបស់បក្ស,ភារកិច្ចត្រូវបន្តអនុវត្តចំពោះមុខ,ពង្រឹងក្រមសីលធម៌របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ជាមួយប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់ពូជសាសន៍និងនិន្នានយោបាយឡើយ និងកត្តាជាសំខាន់នោះ អោយសកម្មជនគណបក្សយល់ពីច្បាប់បោះឆ្នោតនៅកម្ពុជា។
លោក ម៉ូវ តឿ តំណាងអោយសិក្ខាកាមបានឡើងធ្វើការប្តេជ្ញាចិត្តថា បន្តគាំទ្រនិងចូលរួមអនុវត្តអោយបានល្អនូវគោលនយោបាយរបស់គណបក្សទាំង១១ចំណុច និងគាំទ្រនិងចូលរួមអនុវត្តតាមយុទ្ធចតុកោណតំណាក់កាលទី៣នៃរាជរដ្ឋបាលនិតិការទី៥ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។ប្តេជ្ញាកសាងសាមគ្គីភាពឯកភាពផ្ទៃក្នុងទំនាក់ទំនងអោយបានល្អជាមួយប្រជាពលរដ្ឋ។ប្តេជ្ញាប្រឆាំងដាច់ខាតនូវពួកអគតិមួយចំនួនតូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិដើម្បីដឹកនាំប្រទេ សជាតិ មានស្ថេរភាព សុខសន្តិភាព និងទទួលបានការអភិវឌ្ឍន៍សមិទ្ធថ្មីៗថែមទៀតនាពេលអនាគត។
ឯកឧត្តម ឈួ រច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើដល់សិក្ខាកាមដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជាត្រូវអនុវត្តអោយបានតាមល័ក្ខន្តិកៈ គោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ។ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មានទំនាក់ទំនងល្អ និងកសាងអំពើល្អជាមួយប្រជាពលរដ្ឋដើម្បីមានភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋអំពីសកម្មភាពជាក់ស្តែង និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនៈជូនគណបក្សប្រជាជនកម្ពុជាពេលបោះឆ្នោតឆ្នាំ២០១៧និងឆ្នាំ២០១៥ខាងមុខនេះ៕




































