. ឧត្តរមានជ័យ៖ ម៉ូតូបុកម៉ូតូ យ៉ាងពេញទំហឹងបណ្តាលអោយយុវជនម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុនិង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល.ហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូនោះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥
នៅចំណុចទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ.។សមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ស្រុក បានអោយដឹងថា ជនរងគ្រោះថ្នាក់ចរាចរណ៍នោះ ទី១ឈ្មោះទឹង ជឿន ភេទប្រុសអាយុ២៥ឆ្នាំស្លាប់.២ឈ្មោះរឿន ចិត្ត ភេទប្រុសអាយុ១៦ឆ្នាំរងរបួសធ្ងន់. ៣ឈ្មោះឡៅ មី ភេទប្រុសអាយុ១៨ឆ្នាំ រងរបួស ៤ ឈ្មោះពុំ ពាង ភេទប្រុសអាយុ២៥ឆ្នាំរងរបួសធ្ងន់ សមត្ថកិច្ចបានបន្តទៀតថា នាក់ទាំងបួននាក់រស់នៅភូមិ អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ. ភ្លាមៗនោះកំលាំងសមត្ថកិច្ច ជំនាញរបស់យើងបានចុះទៅ ត្រួតពិនិត្យដល់ កន្លែងកើតហេតុ ហើយបានជួយលើកជនរងគ្រោះទាំង៣នាក់ ដែលនៅរស់ ទៅកាន់មន្ទីរពេទ្យផងដែរ រីឯចំណែកម៉ូតូចំនួន២គ្រឿង ដែលបង្ករគ្រោះថ្នាកចរាចរណ៍ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នឹងសាសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕



































