រាល់ទង្វើណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកងទ័ពត្រូវតែមានកាតព្វកិច្ចការពារ

0

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក សំរិទ្ធិ ហ៊ុន មេបញ្ជាការរងកងទ័ពជើងគោក ទទួលព័ត៌មានយោធា បានថ្លែងថា ការមិនព្រមបោះបង់ចោលប្រពៃណី ចាប់ដៃ ជាន់ជើង របស់គណបក្សភាគតិចនៅក្នុងសភា គឺជាការបង្ហាញនូវចេតនា ជាន់ឈ្លីវប្បធម៌សន្ទនា ជាមួយAA709001.Still001គណបក្សភាគច្រើនក្នុងសភា ។ ឯកឧត្តមបានបញ្ជាក់ថា គណបក្សភាគច្រើននៅក្នុងសភា បានផ្តើមឡើងនូវការបង្កើតឲ្យមានវប្បធម៌សន្ទនា ដើម្បីជារូបមន្តនៃការកសាងខឿនឯកភាពជាតិ រក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកឧត្តមសេនីយ៍មេបញ្ជាការរងកងទ័ពជើងគោក ទទួលព័ត៌មានយោធា បានលើកឡើងយ៉ាងដូច្នេះទៅកាន់មន្រ្តីយោធាជាច្រើននាក់ មកពីមណ្ឌលទាំង៥ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ក្នុងឱកាសនៃការប្រារព្ធពិធីប្រកាសតែងតាំងមុខងារ ដែលលោកវរសេនីយ៍ទោ គុយ សុវត្តិ ត្រូវបានឡើងតួរនាទី ជានាយមណ្ឌល៤ ការិយាល័យទី២ កងទ័ពជើងគោក នៅស្នាក់ការមណ្ឌល៤ នាក្រុងសៀមរាប ។ លោកឧត្តមសេនីយ៍ឯក សំរិទ្ធ ហ៊ុន បានថ្លែងថា ៖ ជាការពិតហើយ ! កងទ័ព គឺត្រូវស្ថិតនៅជាអព្យាក្រឹត មិនលំអៀងក្នុងចន្លោះនៃបញ្ហារបស់គណបក្សនានា ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបនយោបាយ សេរី ពហុបក្ស ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖ ក៏ប៉ុន្តែ កងទ័ព ដែលស្ថិតនៅក្រោមដំបូលនៃរដ្ឋធម្មនុញ ក្រោមម្លប់នៃព្រះមហាក្យត្រ ក្រោមអំណាចគ្រប់គ្រងនៃរាជរដ្ឋាភិបាល កងទ័ព ត្រូវតែបំពេញកាតព្វកិច្ច ការពារដាច់ខាតរដ្ឋធម្មនុញជាតិ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់រាស្រ្ត ។លោកបានបន្តថា ការិយាល័យទី២ មានតួនាទីដ៏សំខាន់ ក្នុងការរួមចំណែក ការពារសន្តិសុខAA709001.Still004សណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយជាតិ ។ ការប្រមូលព័ត៌មានទាន់សភាពការណ៍ ការវិភាគស្ថានការណ៍គ្រប់ជ្រុងជ្រោយ គឺវាត្រូវទាមទារឲ្យមានការសិក្សាទាំងស្ថានការណ៍អន្តរជាតិលើពិភពលោក និងស្ថានការណ៍នយោបាយក្នុងប្រទេសផងដែរ ។ ការគោរពវិន័យ ការរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង វាគឺជាកត្តាឋាមពលនៃជោគជ័យ ។ លោកបានគូសបញ្ចាក់ថា ដើម្បីរក្សាបាន និងឈានទៅជម្រុញល្បឿនអភិវឌ្ឍន៍ប្រទេស កត្តាសន្តិភាព គឺជាឆ្អឺងខ្នងដ៏រឹងមាំ ហើយកម្លាំងកងទ័ពគឺជាស៊ីម៉ងត៍រស់ ទ្រទ្រង់ទម្ងន់សន្តិភាពនោះ ។ លោកបានលើកឡើងបន្ថែមថា រាល់ទង្វើណា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល កងទ័ពត្រូវតែមានកាតព្វកិច្ចការពារ ។ កងទ័ព មានភារកិច្ចបំរើរាជរដ្ឋាភិបាល ដូច្នេះ អ្វីដែលហៅថាបដិវត្តពណ៌ ដែលជាអាវុធប្រឆាំងរាជរដ្ឋាភិបាល វាគឺជាសត្រូវជាមួយកងទ័ព ៕AA709001.Still001 AA709001.Still004