ខេត្តព្រះសីហនុ៖ កម្មករសំណង់ម្នាក់ត្រូវបានខ្សែភ្លើងឆក់រងរបូសធ្ងន់ស្ទើរស្លាប់ស្ទើរស់ខណៈពេលឡើងបន្ទាបូកជញ្ជាំងសំណង់ផ្ទះមួយកន្លែងស្ថិតនៅចំណុចខាងមុខសាលក្រុងព្រះសីហនុស្ថិតនៅក្នុងក្រុមលេខ២០ភូមិលេខ៤សង្កាត់លេខ៤កាលពីរវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី២២ខែ
តុលាឆ្នាំ២០១៥។.សមត្ថកិច្ចប៉ូលិសរដ្ឋាលសង្កាត់លេខ៤បានឲ្យដឹងថាជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ខាងលើមានឈ្មោះហ៊ីតូភេទប្រុសអាយុ៣០ឆ្នាំមានស្រុកកំណើតនៅភូមិអង្គមាសឃុំដងទង់ស្រុកដងទង់ខេត្តកំពតបច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុមានមុខរបរជាកម្មករសំណង់។ជនរងគ្រោះក្រោយពេលកើតត្រូវបានរថយន្តសាម៉ុយដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)ដើម្បីជូយសង្គ្រោះភ្លាមៗផងដែរហើយកដល់លអារៈជំង្ងឺជនរងគ្រោះបានធូរស្រាលខ្លះហើយ។.ទាក់ទិនទៅនិងហេតុការខាងលើនេះបើតាមសាក្សីជាកម្មករសំណង់ដូចគ្នាបានប្រាប់ឲ្យដឹងថានៅមុខពេលកើតជនរងគ្រោះបានឡើងបន្ទាសំណង់ជាន់ទី១ផ្នែកខាងមុខដើម្បីធ្វើការបូកជញ្ជាំងដែលនៅជិតនិងបង្គោលខ្សែភ្លើងនិងខ្សែភ្លើងក្រោយមកជនរងគ្រោះមិនបានប្រយត្ន័ក៍បានប៉ះនិងខ្សែរភ្លើង(ប្រភេទកាប)ដែលមានចរន្តភ្លើងខ្លាំងបណ្តាលឲ្យឆក់រងរបូសធ្ងន់ក្នុងពេលនោះតែម្តងទៅ។ក្រោយពេលកើតដោយសារគ្មានចណ្តើរចុះជនរងត្រូវបានជាប់នៅជាន់ទីមួយរយៈពេលជិតមួយម៉ោងទើបគេអាចជូយដាក់ចុះមកដីបានរូចហើយលើដាក់លើរថយន្តសាម៉ុងនាំយកទៅកាន់មន្ទីរពេទ្យជូយសង្គ្រោះ។.សូម
បញ្ជាក់ថាម្ចាស់សំណង់កើតហេតុខាងលើនេះមានឈ្មោះទុយរ៉ាភេទប្រុសអាយុ៤១ឆ្នាំជាកូនប្រសារលោកឈាវរៀងមន្រ្តីបំរើការងារច្រកចេញចូលតែមួយសាលាក្រុងព្រះសីហនុ។ពាក់ពន្ធ័ទៅនិងសំណង់ខាងលើនេះត្រូវបានមន្រ្តីភូមិក្រុងព្រះសីហនុធ្វើការបញ្ជាក់ថាទីតាំងសំណង់នេះនៅមិមទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេហើយសំណង់នេះក៍មិនច្បាប់អនុញាត្តិនោះដែរ។ហើយអ្វីដែលគួរឲ្យកត់ម្គាល់ផងដែរនោះគឺសំណង់នេះផ្នែកខាងក្រោយធ្វើការសាងសង់រំលោភលើដីអូររីឯចំណែកខាងមុខសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈគឺធ្វើការសាងសង់ជាប់និងបង្គាលខ្សែភ្លើងតែម្តងទើបបានជាមានបញ្ហារដូចនេះ។ជាមួយគ្នានេះប្រជាពលរដ្ឋជាច្រើនបានធ្វើសំណូមពរទៅដល់អជ្ញាធរក្រុង.ខេត្តព្រះសីហនុមេត្តាចុះមកពនិត្យនិងមានវិធានការតាមផ្លូវច្បាប់ជាមួយម្ចាស់សំណង់នេះផងពីព្រោះសំណង់នេះមានចង្ងាយពីរសាលាងរះសីហនុរមាណ៥០ម៉ែត្រតែប៉ុណ្ណុះ៕





































