ស្ត្រី​ទើប​ឆ្លងទន្លេ ចាស់ជរា និង​ពលរដ្ឋ​ក្រីក្រ​៣០​គ្រួសារ​នៅ​ឃុំ​ត្រពាំង​ប្រិ​យ៍ ទទួលបាន​អំណោយ​មនុស្សធម៌​

0

 

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រដ្ឋាភិបាល ក្រុម​សា​មន​ខេ​មរះ​អភិវឌ្ឍន៍ បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​នាំយក​អំណោយ​ជា​ថវិការ គ្រឿងឧបភោគ បរិភោគ និង​សម្ភា​រះ​ប្រើប្រាស់​ទៅ​ចែកជូន​ដល់​ចាស់ជរា ពលរដ្ឋ​ក្រីក្រ និង​ស្ត្រី​ដែល​ទើប​ឆ្លងទន្លេ​ថ្មីៗ ក្រោយ​បុណ្យ​ភ្ជុំ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ ក្នុងន័យ​វប្បធម៌​ចែករំលែក​។​
​ពលរដ្ឋ​ដែល​ទទួលបាន​អំណោយ​ពីថ្ងៃ​នេះ ពលរដ្ឋ​ក្រីក្រ ចាស់ជរា មាន​ចំនួន​២៥​គ្រួសារ​និង​ស្រី្ត​ទើប​ឆ្លងទន្លេ​ថ្មីៗ​៥ គ្រួសារ នៅក្នុង​ភូមិ​(​លើ​ភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍​. ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ពិធី​ចែក​នេះ​ក៏មាន​ការចូលរួម​ពី​លោក លោកស្រី មន្ត្រីរាជការ មេភូមិ មេឃុំ កម្លាំងប្រដាប់អាវុដ និង​តំណាង​ឲ្យ​ក្រុមហ៊ុន​ខាងលើ ផងដែរ​។​
​តំណាង​ក្រុមហ៊ុន​សា​មន ខេ​មរះ​អភិវឌ្ឍន៍ លោក ឡុង ប៊ុន​អាង បាន​ឲ្យ​ដឹងថា អំណោយ​ដែល យកមក​ចែកជូន​ថ្ងៃនេះ​សម្រាប់​ចាស់ជរា និង​ពលរដ្ឋ​ក្រីក្រ ១​គ្រួសារ​ទទួលបាន​១​ម៉ឺន​រៀល អង្ករ ថ្នាំពេទ្យ ស្ករស អំបិល ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ នំ​ពង​ទា​។​រ​ឯ​ស្ត្រី​ទើប​ឆ្លងទន្លេ​ទទួលបាន​ថវិការ​មួយ គ្រសារ​៣​ម៉ឺន​រៀល បន្ថែម​ក្រៅពី​អំណោយ​ដូចខាងលើ​។​
​លោក​សូ ណាត​មេឃុំ​ត្រពាំង​ប្រិ​យ៍ បាន​ថ្លែងថា នេះ​គឺជា​កិ​ត្ត​យស​ណាស់​ដែល​ក្រុមហ៊ុន​ឯកជន សប្បុ រស​ជន បាន​នាំយក​អំណោយ​មក​ចែក​ពលរដ្ឋ​ក្រីក្រ​ដល់​មូលដ្ឋាន​របស់លោក បើ​ទោះ​អំណោយ​នេះ​តិចតួច​ក្តី​តែ​វា​ក៏​អាចជួយ​សម្រួល​ដល់​ការហូបចុក​របស់​ពល​រដ្ឋ​បាន​មួយ​រយះពេល​ដែរ​។​នេះ​ស្តែងចេញ​ឲ្យ​ឃើញថា ជា​សកម្មភាព​ដ៏​ប្រពៃ​ប្រកប​ក្នុងន័យ​ខ្មែរ​ចេះ​ជួយ​ខ្មែរ​គ្រាក្រ ទាំងនេះ​គឺ​ដោយសារតែ​ប្រទេសជាតិ​របស់ យើង​មាន​សុខសន្តិភាព ក្រោយ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​បច្ចុប្បន្ន​៕