ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៥លោកឧត្តមសេនីយ៍ត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកមេបញ្ជាការងកងរាជអាវុធហត្ថនិងមន្ត្រីអមដំណើរជាច្រើននាក់បាននាំយកអំណោយទៅជូនលោកព្រិលបាលឯកព្រំសារ៉ាយ កងរាជអាវុធហត្ថប្រចាំការនៅស្រុកភ្នំស្រុកដែលកំពុងមានជម្ងឺរាំរ៉ៃដេកឈឺនៅលើកន្ទេលដើរទៅណាមិនរួចសព្វថ្ងៃរស់នៅក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។លោកឱបូរិន្ទបាននិយាយថាក្នុងនាមលោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកតែងយកចិត្តទុដាក់មើកថែរក្សាកូនចៅមិនឲ្យអាក់អន់ចិត្តឡើយបើកូនចៅណាមានទុកលោកនិងខិតខំរកគ្រប់វិធីដើម្បីជួយសំរាលទុកដល់ពួកគាត់។ជាក់ស្តែងនៅព្រឹកថ្ងៃទី២២លោកបាន
ដឹកនាំមេបញ្ជាការងកងរាជអាវុធហត្ថនិងមន្ត្រីក្រោមឱវាតជាច្រើននាក់បាននាំយកអំណោយមានដូចជា ទឹកត្រី២យួរ ទឹកសីុអីុវ២យួរ មី២កេះ ស្កសរ២គីឡូ បីុចេង២ថង់ ត្រី ខ២យួរ ទឹកដោះគោឆៅ៤យួរទឹកសណ្តែក១កេះប្រេងឆា២ដប អង្ករ២ការុងនិងថវិការមានចំនួន៤លាន៣សែនរៀលយកទៅជូនលោកព្រំសារាយនៅក្នុងកេហដ្ឋានរបស់លោកផ្ទាល់ដៃតែម្តងដើម្បីយកទៅចាត់ចែងព្យាបាលជម្ងឺឲ្យឆាប់ជាសះស្បើយដើម្បីបំរើជាតិមាតុភូមិបន្ត។លោកឱបូរិន្ទបាននិយាយបន្តទៀតថាអំណោយទាំងអស់នោះបានមកពីលុយផ្ទាល់របស់លោក លុយមេបញ្ជាការងកងរាជ
អាវុធហត្ថ មន្ត្រីក្រោមឱវាតនិងសប្បុរសជននៅក្នុងខេត្តជាច្រើននាក់ទៀត។ក្រុមគ្រួសារលោកព្រំសារាយនិងលោកព្រំសារាយដែលកំពុងមានជម្ងឺដេកនៅនិងកន្លេលនោះដោយមើលឃើញកាយវិការរបស់លោកឱបូរិន្ទដែលខិតខំខ្នះខ្នែងយកអំណោយយកមកជូនដល់ក្រុមគ្រួសាររបស់គាត់ដែលកំពុងជួបប្រទះនូវការខ្វះខាតយ៉ាងនោះគ្រួសារលោកព្រំសារាយបានលើកម្រាមដៃដប់សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សារដល់អស់លោកឲ្យជួបតែនិងសេចក្តីសុកកំបីមានទុក្ខដល់អស់លោកឡើយ៕



































