សិក្ខាកាម​ចំនួន​១៥០​នាក់​បាន​ចូលរួម​បាញ់​គ្រប់​ពិត​និង​បើក​វគ្គ​បំប៉ន​ពង្រឹង​វរ​សេនា​តូច​រៀបរយ​ព្រឹក​ថ្ងៃទី​២២​ខែ​តុ លា​ឆ្នាំ​២០១៥​នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​

0

ខេត្តបន្ទាយមានជ័យ សិក្ខាកាម​ដែលជា​ពលទាហាន​និង​នាយទាហាន​មាន​ចំនួន​១៥០​ស្រី​១២​នាក់​បាន​ចូលរួម​បើក​វគ្គ​បំប៉ន​ដើម្បី​ព​ង្តឹ​ង​វរ​សេ​តូច​រៀបរយ និង​ចូលរួម​បាញ់​គ្រាប់​ពិត​ផងដែរ​។​ពិធី​នេះ​មានការ​ចូលរួម​លោ​ឧ​ត្ត​ម​សេនីយ៍​ទោ អុង​មនី អគ្គនាយកដ្ឋាន​ព៌​ត័​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈៀង​សា​រិ​ទ្ទ​មេបញ្ជាការ​កងពល​លេខ​៥១ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប្លន់​តារា មេបញ្ជាការ​តំបន់​ប្រ​ត្តិ​ប​ត្តិ​ការ​សិត​រង​ខេត្តបន្ទាយមានជ័យ​។​លោក​អុង​មនី​បាន​និយាយ​ក្នុង​ពិធី​បាញ់​គ្រប់​ពិត​នោះ​ថា​សិក្ខាកាម​ដែល​បាន​ចូលរួម​បាញ់​គ្រប់​ពិត​នោះ​គឺ​ដើម្បី​វាស់​ស្ទង់​ស​មិ​ត្ថ​ភាព​ដល់​សិក្ខាកាម​ដែល​បាន​ហ្វឹកហាត់​កន្លងមក​។​ការងារ​បច្ចេកទេស​អា​វុ​ធ​ថ្មើរជើង ត្រួតពិនិត្យ​គុណភាព​ពេល​បញ្ចប់​វគ្គ​។​លោក​អុង​មនី​បាន​និយាយ​បន្តទៀតថា​សិ ក្ខា​កាម​ដែល​បាន​ចូលរួម​បាញ់​គ្រប់​ពិត​នោះដែរ​ដើម្បី​ឲ្យ​សិក្ខាកាម​បាន​ស្ទាត់ជំនាញ​ក្នុងការ​ប្រើប្រាស់​អាវុធ AK៤៧ B៤០B៤១​បាញ់​ចំ​គោលដៅ​តាម​មេរៀម​ដែល​បាន​ហ្វឹកហាត់​ដែលមាន​ចំងាយ​១០០​ម៉ែត្រ​និង​១៥០​ម៉ែត្រ​កាយវិកា​តបាញ់​មាន​អាវុធ​AK៤៧​បាញ់​កាយវិការ​ដេក​បាញ់ សី​ុ​ប​លេខ​៤A​មាន​ចំងាយ​១០០​ម៉ែត្រ​អាវុធ​Ak៤៧​កាយវិការ​ឈរ​បាញ់​សី​ុ​ប​លេខ​៤A​មាន​ចម្ងាយ​១០០​ម៉ែត្រ​និង​កាយវិការ​លក់​ជង្គង់​បាញ់​B៤០​សី​ុ​ប​រថ​គ្រោះ​ចំងាយ​១០០​ម៉ែត​និង​កាយវិការ​លុតជង្គង់​បាញ់​B៤១​មាន​ចំងាយ​១៥០​ម៉ែត្រ​។​លោក​បាន​និយាយ​បន្តទៀតថា​សិក្ខាកាម​ដែល​បាន​ចូលរួម​បាញ់​គ្រាប់​ពិត​នេះ​គឺ​ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​ឲ្យ​បាន​ស្ទាត់ជំនាញ​យកចំណេះ​វិជ្ជា​ទាំងអស់នោះ​យកទៅ​ការពារជាតិ​មាតុភូមិ​។​ហើយ​ការ​ហឹ្វ​ក​ហាត់​បាញ់​គ្រាប់​ពិត​នោះដែរ​ឋ​វិការ​ចំណាយ​គឺ​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ​ហ៊ុនសែន​ចេញ​ឲ្យ​ទាំងអស់​ក្នុង​១​ឆ្នាំ​សិក្ខាកាម​ពលទាហាន​ត្រូវធ្វើ​ពិធី​បាញ់​គ្រាប់​ពិត​ម្តង​ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ​ថែមទៀត​៕image image (2) image (1)