​រថយន្ត​តាក់ស៊ី​ចាប់ជំរិត​ពលករ​ខ្មែរ​មកពី​ថៃ​៨០​ម៉ឺន​រៀល​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​អ្នករត់ម៉ូតូឌុប​ចំ​ណែ​តៃកុង​រថយន្ត​រត់​បាត់​

0

​បន្ទាយមានជ័យ ៖ អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ូលីស​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន ដោយ​សង្ស័យថា ឃុ​ប​ឃឹ​ត​ជាមួយ​ក្រុម​អ្នករត់​ស៊ី ជំរិត​ទា​ប្រាក់​៨០​ម៉ឺន​រៀល​ពី​ពលករ​ខ្មែរ ដែល​ឆ្លង​ដែល​ពី​ថៃ​ចូល​កម្ពុជា កាលពី​ថ្ងៃទី​២២ តុលា ២០១៥ ហើយ​កំពុង​បន្ត​តាម​ស្វែងរក​បក្ខពួក​ជា​អ្នករត់​តាក់ស៊ី និង​មេខ្យល់​ថែមទៀត ។តាម​ការ​អោយដឹងពី​ជនរងគ្រោះ​ឈ្មោះ ភឿន អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង បាន​រៀបរាប់​អោយដឹងថា យប់​ថ្ងៃទី​២១ ខ្លួន​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ លុះ​មកដល់​ផ្សារ​រ៉ុង​គ្លឿ ព្រំ​ដែល​ថៃ​ខ្មែរ ក៏មាន​មេខ្យល់​ម្នាក់​មក​ទាក់ទង​ដើម្បី​នាំខ្លួន​ចូល​ទឹកដី​ខ្មែរ​តាមរយៈ​ច្រករបៀង​ក្បែរ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ក្នុងតម្លៃ​៨០០​បាត​។ លុះ​ចូល​មកដល់​ដី​ខ្មែរ មេខ្យល់​រូបនោះ ក៏បាន​ណែនាំ​អោយ​ស្គាល់​តាក់ស៊ី​មួយគ្រឿង ហើយ​តៃកុង​តាក់ស៊ី​ដែល​មិនបាន​ស្គាល់ឈ្មោះ បាន​ជំរិត​ទារប្រាក់​ចំនួន​៨០​ម៉ឺន​រៀល ។ លុះ​ព្រឹក​ថ្ងៃទី​២២ ខ្លួន​បានអោយ​តៃកុង​រថយន្ត​មក​យកលុយ​នៅមុខ​ផ្សា​អគ្គ ទើប​ឃើញ​មាន​អ្នករត់ម៉ូតូឌុប​ម្នា​ក់ម​ក​ទទួល​យកលុយ ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​តែម្តង ។
​ ​ក្រោយ​ការឃាត់ខ្លួន​អ្នករត់ម៉ូតូឌុប​ប៉ូលីស​ក៏​បន្តទៅ​ចាប់​តៃកុង​តាក់ស៊ី តែ​លុះ​ទៅដល់​តៃកុង​រត់គេចខ្លួន​បាត់​ប​ន្ស​ទុក​តែ​រថយន្ត​មួយគ្រឿង​ម៉ាក​កាំ​មា​រី​ចង្កូត​ស្តាំ​មួយគ្រឿង​ទឹកប្រាក់ យកមក​រក្សាទុក​នៅ​អធិការ ។
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ជា​អ្នករត់ម៉ូតូឌុប រួមទាំង​ម៉ូតូ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​ដើម្បី​សាកសួរ​ឈានទៅ​ចាប់ខ្លួន​តៃកុង​តា​ស៊ី និង​មេខ្យល់ ៕ FullSizeRender(8) FullSizeRender(7) FullSizeRender(9)