ខេត្តបន្ទាយមានជ័យ ក្មេងទំនើងមួយម្នាក់បានជិះម៉ូតូលឿនដូចហោះជិះមូ៉តូបញ្ច្រាសទិសទៀតបណ្តាលឲ្យទៅបុកនិងម៉ូតូមួយគ្រឿងទៀតបើកមិនដឹងអីបណ្តាលឲ្យដួលបោកផ្ទប់និងថ្មសន្លប់និងរបួសធ្ងន់ទាំងសងខាងថ្ងៃទី២១ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចមុខទីលានបាល់ទាត់ខេត្ត ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ករណីគ្រោះថ្នាក់នេះគឺបង្កឡើងដោយក្មេងទំនើងម្នាក់បានបើកម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម និងគ្មានស្លាកលេខ ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកដោយស្ត្រីម្នាក់ក្នុងទិសដៅច្រាស់គ្នា បណ្តាលឲ្យស្ដ្រីនោះដួលបោកផ្ទប់នឹងថ្នល់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ចំណែកជនបង្ក ក៏រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាក្រោយពីកើតហេតុរួចនគបាលចរាចណ៍បានយកម៉ូតូទាំង២គ្រឿងនោះទៅរក្សាទុកនៅស្នងការដើម្បីដោះស្រាយនៅថ្ងៃក្រោយ៕
Ads




































