​អាជ្ញាធរខេត្ត​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩​ត្រូ​ផ្លាស់ប្ដូរ​ទីតាំង​ផ្ទះ​បណ្តែត​លើទឹក នៅ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ចំនួន​១.៥៧៧​គ្រួសារ​អោយមក​រស់នៅ​លើគោក​វិញ​

0

​ខេត្តកំពង់ឆ្នាំង​៖  ​នៅក្នុង​សាលាឃុំ​ឆ្នុកទ្រូ នា​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ឯកឧត្តម ចេង ញ៉ា​ន់ អភិបាល​.. រង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ការប្រជុំ​មួយ ជាមួយ​អាជ្ញាធរ​ស្រុក​បរិបូណ៌ និង​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​ផ្សព្វផ្សាយ​ផែនការ​របស់​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ត្រូវធ្វើ​ការផ្លាស់ប្ដូ​ទីតាំង​ផ្ទះ​បណ្តែត​លើទឹក​របស់​ប្រជាពលរដ្ឋ ចំនួន​១.៥៧៧​គ្រួសារ នៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ អោយមក​រស់នៅ​លើគោក​វិញ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី មន្ទីរ​ដែនដី​រូបនីយកម្ម​ខេត្ត​មន្ទី​សា​ធា​រណះ​ការ​ខេត្ត លោក​អភិបាលស្រុក​បរិបូណ៌  ​សមត្ថកិច្ច​ស្រុក លោក​មេឃុំ និង​ក្រុមប្រឹក្សាឃុំ​ឆ្នុកទ្រូ​សរុប​មាន​ចំនួន​១៤​នាក់​។​
​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ក​ផែនការ​នេះ ឯកឧត្តម ចេង ញ៉ា​ន់ បានបញ្ជាក់​អោយដឹងថា​៖ អាជ្ញាធរខេត្ត បានធ្វើ​ការសិក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដោយ​ឃ្វាល​ដី​នៅក្នុង​តំបន់​៣ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​កំពង់ព្រះ ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ដែលមាន​ទំហំ​ទទឹង​៦០០​ម៉ែត្រ និង​បណ្ដោយ​១០០០​ម៉ែត្រ សម្រាប់​រៀប ចំ​អោយ​ប្រជា​ពល រដ្ឋ​ឡើង​ពី​ទឹក​មក​រស់នៅ ដោយ​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត ធ្វើការ​បូម​ប្រឡាយ​ចាស់​ជា ប់​ផ្លូវជាតិ​៥២ ក្នុងភូមិ​ឆ្នុកទ្រូ មាន​ទទឹង​៦០​ម៉ែត្រ បណ្ដោយ​ជិត​២០០០​ម៉ែ ត្រ និង​ជម្រៅ​អោយ​ស្មើនឹង​បាតទន្លេ ហើយ​យក​ដី​ចាក់​នៅ​ចំណុច​ខាងលើ​អោយ​យ​មាន​កំពស់​ពី​៤​ម៉ែត​ឡើងទៅ សំរាប់ធ្វើ​ផ្សារ​១​កន្លែង និង​ពុះ​ធ្វើជា​ដីឡូត៍​ក្នុង​១​ឡូត៍ៗ មាន​ទំហំ​៨​ម៉ែត្រ​គុណ​២០​ម៉ែត្រ សំរាប់​ចែក​អោយ​ប្រជាពលរដ្ឋ​រស់នៅ​។ .​ ​ឯកឧត្តម​អភិបាលរង​ខេត្ត បានបញ្ជាក់​អោយដឹងថា​៖​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក​ទន្លេ​ក្នុង​ឃុំ​ឆ្នុកទ្រូ​មាន​ចំនួន​សរុប​១.៥៧៧​គ្រួសារ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​៩០២​គ្រួសារ ឥស្លាម​៧២​គ្រួសារ និង​វៀតណាម​៥៩៧​គ្រួសារ​។ នៅក្នុង​ផែនការ​ខាងលើនេះ ក្រោយពី​មានការ​រៀបចំ​ពុះ​ដី​ជា​ឡូត៍​រួចមក តម្រូវអោយ​ប្រពល​រដ្ឋ​ដែលមាន​ផ្ទះ​ប​ណ្តែ​ល​លើទឹក​ទាំងអស់ ផ្លាស់ប្តូរ​ទីតាំង​មក​នៅលើ​គោក​វិញ ដោយ​ម្ចាស់ការ​ខ្លួនឯង និង​អោយ​អ ស់​ត្រឹម​ឆ្នាំ​២០១៩​។​ឯកឧត្តម​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​សំណូមពរ​ដល់​មន្ត្រី​រាជ​ស្រុក និង​ឃុំ ត្រូវ​ធ្វើការ​ផ្សព្វ ផ្សាយ​ផែនការ​នេះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អោយបាន​យល់ដឹង​គ្រប់ៗ​គ្នា និង​ត្រូវ​ចូលរួម​អនុវត្ត​ផែនការ​នេះ​អោយបាន​ជោគជ័យ​។ ព្រោះ​ការរស់នៅ​លើទឹក​កន្លង​មក​វ​បានធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព បរិស្ថាន​ទឹក​យ៉ាងធ្ងន់ធ្ងរ ដូចជា​ការលក់ដូរ​ប្រេង​ឥន្ទ​នៈ បញ្ចូល​អាគុយ​  ជួសជុល​ម៉ាស៊ីន សិប្បកម្ម​ទឹកកក​  និង​ការ​បន្ទោរ បង់​ដាក់​ទន្លេ​ក្នុង​១​ថ្ងៃៗ​សិប​រាប់​តោន​៕​ ​IMG_9708 (Copy) 789