នគរបាល​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ពលករ​បាន​១៨​នាក់​ដែល​ទៅរក​ការងារ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​យកមក​អប់រំ​

0

​ខេត្តបន្ទាយមានជ័យ​ ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ ឃុំ​បឹង​បែង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង ការពារ​អនីតិជន ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ កំលាំងចំរុះ​ចុះ​ប​ង្ក្រា​ទប់​ស្តា​ត់​ពលករ​ឆ្លងដែន​ទៅរក​កា​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​បាន​ចំនួន​១៨​នាក់ ស្រី​៨​នាក់ កុមារ​៣​នាក់​ដើម្បី​យកមក​អប់រំ​និង​ឲ្យ​ពលករ​ទាំងនោះ​ងាក់​មករក​ការងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ​វិញ​និង​បាន​ជួបជុំ​បងប្អូន​និង​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ បាន​និយាយថា សម្រាប់​ប្រជា​ពលករ ទាំង​១៨​នាក់​នេះ​ត្រូវបាន​មន្ត្រី​នគ​បាល​របស់លោក ធ្វើការ​អប់រំ ហើយ​ឲ្យ​ត្រឡប់​ទៅវិញ ដោយ​ពន្យល់​ទៅ​ស្វែងរក​ការធ្វើ​លិខិតស្នាម​ឲ្យ​បាន​ត្រឹមត្រូវ​វិញ​ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត នៅពេល​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​លោក​អាត់​ខែម​បានដាក់​ផែនការ​ឲ្យ​កម្លាំង​នគរបាល តាម​វរៈ តាម​បណ្តា​ស្រុក និង​តាម​ព្រំដែន សហការគ្នា​ដើម្បី​ធ្វើការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ការ​លួច​ឆ្លងដែន​របស់​ពលករ​ដែ​ល​ទៅរក​កា​ងារ​ធ្វើ​នៅ​ស្រុកថៃ​ខុសច្បាប់​ក្នុងនោះដែរ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ពលករ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​បានជា​ច្រើន​រយ​នាក់​យកមក​អប់រំ​និង​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ជា​បន្តបន្ទាប់​ផងដែរ​៕image