​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការ​បង្កបង្កើនផល​ស្រូវ​ក្នុង​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ដឹកនាំ​ក្រុមការងារ​ជាច្រើន​នាក់​ចុះមក​ពិនិត្យ​ស្ថានភាព​ទឹក​និង​ការងារ​បង្កបង្កើនផល​ស្រូវ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុងនោះ​មានស្រុក​មង្គល​បូរី​ដែលជា​ស្រុក​ធំជាងគេ​ក្នុងការ​បង្កបង្កើនផល​ស្រូវ​។​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ប្រជាកសិករ​ក្នុង​ខេត្តបន្ទាយមានជ័យ​បានធ្វើ​ដំណាំ​ដាំ​ដុះ​និង​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី​មាន​ចំនួន ២៤៦.០២១​ហិកតា ស្មើនឹង​១០២,៥១ ភាគរយ​នៃ​ផែនការ​ធ្វើបាន ។​ក្នុងនោះ​លោក​លឹម​គានហោ​រដ្ឋមន្ត្រី​ធនធាន​ទឹកបាន​រំលឹកថា​ដើមរដូវ​វស្សា​ឆ្នាំនេះ​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​បញ្ហា​ទឹក​ខ្លាំងជាងគេ​រហូតដល់​ទៅ​មាន​ឃុំ​មួយចំនួន​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ទឹក​ធ្វើស្រែ​ប្រាំង​យ៉ាងខ្លាំង​ទៀតផង​ដែល​តម្រូវ​ឲ្យ​យើង​អូស​ទឹក​ពី​ខេត្តបាត់ដំបង​យកមក​ផ្គត់ផ្គង់​ពិសេស​ក្នុងស្រុក​មង្គល​បូរី​តែម្តង​ប៉ុន្តែ​មកដល់ពេលនេះ ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងមូល​លែងមាន​បញ្ហា​ទៀតហើយ​លោ​កស​ង្ឃឹ​ថា​ស្រូវវស្សា​ឆ្នាំនេះ​ប្រក​ដ​ជា​ប្រមូលបាន​ផល​ប្រើ​ន​ជាង​ឆ្នាំមុនៗ​ជាមិនខាន​ឡើយ​៕