លួចលុយជាង៨ពាន់ដុល្លាឃបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់៣នាក់បានដោះលែង២នាក់ឃាត់ខ្លួននិងម្នាក់កំពុងនាំខ្លួនពីខេត្តស្វាយរៀង

0

ស្ទឹងត្រែង៖ កំលាំងកងរាជអាវុហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់៣នាក់បានដោះលែង២នាក់ឃាត់ខ្លួននិងម្នាក់កំពុងនាំខ្លួនពីខេត្តស្វាយរៀង មកកាន់ខេត្តស្ទឹងត្រែងពាក់ព័ន្ធពីបទលួចលុយជាង៨ពាន់ដុល្លាកាលពីប្រលប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៥នៅក្នុងភូមិ22_16.43រាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង។ ជនសង្ស័យត្រូវបានកំលាំងកងរាអាវុធខេត្តចុះឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០១៥នៅក្នុងភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង ស្ថិតក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកដរាជអាវុធហត្ថខេត្ត។ លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន១ឈ្មោះនួន រ៉ន ភេទស្រី អាយុ៥៤ឆ្នាំ របរលួចមានស្រុកកំណើត ភូមិណៃគ្រៀងឃុំធ្លក ស្រុករមាសហែក ខេត្តស្វាយរៀង ២ឈ្មោះវេង អៀងភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងសំណង់ ស្រុកកំណើត ខេត្តត្បូងឃ្មុំប៤៧ឆ្នាំ ច្ចុប្បន្នស្នាក់ភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង(២នាក់ចាប់ខ្លួន)៣ឈ្មោះនួន សំអូនន ភេទប្រុស អាយុ៤៧ឆ្នាំមុខរបររត់ម៉ុតូឌុប ស្រុកកំណើត ភូមិណៃគ្រៀង ឃុំធ្លក ស្រុករមាសហែកខេត្តស្វាយរៀង(កំពុងនាំខ្លួន)។DSCN0135ចំណែក៣នាក់ផ្សេងទៀតមិនមានពាក់ព័ន្ធត្រូវបានដោះលែងវិញ។រីឯជនរងគ្រោះជាម្ចាស់លុយមានឈ្មោះប៉ោ ប៉េងសភេទស្រីអាយុជាង៣០ឆ្នាំមុខរបរលក់ហ្គាសរស់នៅភូមិកើតហេតុខាងលើ។
លោកមេបញ្ជាការបានបន្តអោយដឹងទៀតថាក្រោយពីមានពាក្យដឹងពីជនរងគ្រោះលោកបានបញ្ជាកំលាំងចុះប្រតិបត្តិការស្រាវជ្រាវ ពិនិត្យកាមេរ៉ាសុវត្តិភាព ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដកហូតវត្ថុតាងមានលុយដុល្លាចំនួន៣១០០(បីពាន់មួយរយ)លុយខ្មែរ៦.៤០០.០០០រៀល(ប្រាំមួយលានបួនសែនរៀល)និងបានបញ្ចូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថធ្វើការសាសួរ។ ស្ថិតក្រោមការសាកសួររបស់ជំនាញ ជនសង្ស័យ៣នាក់ មិនពាក់ព័ន្ធបានដោះលែងវិញ និង២នាក់បានឃាត់ខ្លួននិងម្នាក់ដែលកំពុងនាំខ្លួននោះគឺស្ថិតក្រោមកិច្ចសហបប្រតិបត្តិការជាមួយកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនខាងលើ មានម្នាក់ឈ្មោះនួន រ៉ន គឺជាមេចោរលួចយ៉ាងសកម្មនៅក្នុងខេត្តស្ទឹងត្រែ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ចាប់ដាក់គុករាប់ភ្លេចមកហើយ តែនៅមិនរាងចាល បើនិយាយអោយចំមេចោរស្រីរូបនេះ បានដើរលួចធ្វើជាមុរបរមិនតិចជាង៣០ឆ្នាំទេ? ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងមានការខ្លាចយ៉ាងខ្លាំង ហើយបានសំណូមពរដល់តុលាការ ដាក់គុកកុំអោយចេញ បើពុំនោះទេពិតជាមានភ័យខ្លាចទៀតហើយ។ បច្ចុប្បន្នជនសង្ស័យ២នាក់សមត្ថកិច្ចជំនាញកំពុងរៀបចំណុំរឿងត្រៀបបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់និងម្នាក់បាននិងកំពុងនាំខ្លួនពីខេត្តស្វាយរៀងមកកាន់ខេត្តស្ទឹងត្រែង។ចំណែកលុយដែលដកហូតបានពីជនសង្ស័យត្រូវបានអាវុធហត្ថធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅអោយម្ចាស់ដើមវិញ៕DSCN0130 DSCN0138