ការផ្សព្វផ្សាយផ្នែកអប់រំចិត្តសាស្រ្តដល់ពលអាវុធហត្ថខេត្តឧត្តរមានជ័យ និងបូកសរុបលទ្ធិផលការងារ​យោ​ធា​ប្រចាំឆមាសទី២ឆ្នាំ២០១៥

0

ឧត្តរមានជ័យ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ឋ មេបញ្ជាការងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានជម្រុញដល់មន្ត្រី អាវុធហត្ថទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវធ្វើការ​ព​ង្រឹង​ការ​ងារ​វិស័យ​ការ​ពារ​ជាតិ និងចូលរួមអនុវត្តន៍​តាម​ច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយ​ត​IMG_8605ប​ឲ្យ​ទាន់ស​ភាព​ការ​ណ៍ និង​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង ការ​ការ​ពារ​ខឿនឯក​រាជ្យ​ជាតិនិងទុបស្កាត់ រាល់ប​ទ​ល្មើស​នានា​ឱ្យ​មានប្រសិទ្ឋភាព។ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបាន​លើក​ឡើង​ក្នុងពិ​ធិ​ផ្សព្វផ្សាយការងារ​អប់រំចិត្ត​សាស្រ្តប្រ​ចាំឆមាស​ទី២ ឆ្នាំ២០១៥ ដល់នាយរង និងពលអាវុធហត្ថ នៅទី​បញ្ជា​ការកងរាជអាវុធហត្ថ ខេត្ត​ឧត្តរមានជ័យ នាព្រឹកថ្ងៃទី២២ ខែ តុលាឆ្នាំ២០១៥នេះ ។ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ផ្នែកអប់រំចិត្ត​សាស្រ្ត ត្រូវ​បានស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះ រាជាណាច​ក្រ​ក​ម្ពុជា ជានិច្ច​កាល​តែង​តែបាន​យ​ក​ចិត្ត​ទុក​ដាក់ និង​ជំរុញឲ្យអនុវ​ត្ត​យ៉ាង​ស​ក​ម្ម។ ហើយបាន​តំរូវឲ្យ​ក​ង​ទ័ព​ទាំងអស់ខិត​ខំប្រឹង​ប្រែង និង​ត្រូវ​ប្តេជ្ញាIMG_8604ចិត្តអនុវ​ត្ត​តាម​គោល​ន​យោបាយ​លើវិស័យ​ការ​ពារ​ជាតិរ​ប​ស់រាជ​រ​ដ្ឋាភិបាល ដោយ​ផ្អែក​លើប​ទ​ពិសោធ​ន៏ដែល​បាន​ឆ្ល​ង​កាត់ក​ន្ល​ង​ម​ក ដូច​ជាស​ភាព​ការ​ណ៏កើត ឡើង​នានាមួយចំនួនដែលបានកើតឡើងកន្លងមក។ឯកឧត្តមបន្តថា កងកម្លាំងពលអាវុធហត្ថមាន​ស្មារតីទទួលខុសត្រូវ ធ្វើការទ​ប់ស្កាត់ឱ្យបាន​ទាន់ពេល​វេលានូវ​បាតុភាពអស​ក​ម្ម និងរាល់បញ្ហាដែលកើតឡើង ក្នុងករណីជាយក្សថាហេតុ នៅតាមមូលដ្ឋានឈរជើងខ្លួន។ ជាពិ​សេស​គ្រប់អង្គភាពត្រូវពង្រឹងផ្នែក​វិន័យឱ្យបានរឹងមាំ ហើយអនុវត្តន៍ទៅតាម​ប​ទ​ប​ញ្ជារ​ប​ស់ថ្នាក់ដឹកនាំ និងគោរព អនុវត្តន៍ ​ច្បាប់រ​ប​ស់ប្រ​ទេស​ជាតិ ឱ្យបានគ្រប់ជ្រុងជ្រោយ។មិនប៉ុណ្ណោះត្រូវ​ព​ង្រឹង​ទំនាក់ទំន​ង​ល្អជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ ប​ង្កើន​ជំនឿ ជឿជាក់ចំពោះការ​ដឹក​នាំរ​ប​ស់រាជ​​រដ្ឋា​ភិបាល ដែលកើតចេញពីការបោះឆ្នោតប្រជាជន។ ដែលទាំង​នេះ ក៏ជាស​មិទ្ធិផ​ល ​បាន​ម​ក​ពីការ​ចូល​រួម ក្នុងផ្នែក​អប់រំចិត្ត​សាស្រ្តដែរ។ឯកឧត្តមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើការ​ផ្តាំផ្ញើដល់ពលអាវុធហត្ថ ដែលបាន​ចូលនៅថ្ងៃនេះថា ការ​ងារអប់រំចិត្ត​សាស្រ្ត គឺជាកាតំរ​ង់ទិស​ការ​ងារ​ ឲ្យ​ចំគោល​ដៅ ត្រូវ​ចាត់ទុក​ជាការ​ក​សាង​ធ​ន​ធាន​ម​នុស្ស ជាពិសេស​ចំពោះ យុវ​ជ​ន​ដែល​ជាកំលាំង​ប​ន្ត​វេន ឲ្យ​ប្រ​ក​ប​ដោយ​ស្មារ​តីមាន​មនសិការស្នេហាជាតិ ឆ​ន្ទៈ​មុះ​មុត​ចំពោះ ជាតិមាតុភូមិ និង​មាន​ស​ម​ត្ថ​ភាព​ជំនាញ សីល​ធ​ម៌ និង​មាន​វិជ្ជាជីវៈដោយពិត​ប្រាក​ដ។IMG_8605 IMG_8606