ការផ្សព្វផ្សាយលិខិតបទដ្ឋានយុត្តថ្មីៗពាក់ព័ន្ធជាមួយការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល

0

ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០១៥នៅសណ្ឋាគារព្រះច័ន្ទ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធថ្មីដល់មន្រ្តីសង្គមស៊ីវិលការកែសម្រូលនីតីវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឲ្យimage (2)ចូលនិវត្តន៍និងរបៀបក្នុងការបើកប្រាក់បៀវត្សដល់មន្ត្រីរាជការមិនលើសកំណត់ថ្ងៃទី២៥កំនត់ចាប់ពេលនេះតទៅ។លោកអ៊ុំ រាត្រីអភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថាមន្ត្រីរាជការចូលប្រជុំផ្សព្វផ្សាយលិខិតគតិយុទ្ធថ្មីនេះត្រូវយកចិត្តទុកដាក់ដើម្បីងាយស្រួលក្នុងពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញត្រូវបង្ហាញដល់មន្ត្រីរាជការក្នុងអង្គភាពខ្លួនដើម្បីឲ្យមានការយល់ដឹងរបបការគ្រប់គ្រងតាមមូលដ្ឋាន។លោកជុក មុន្នី អនុរដ្ឋលេខាធិកាក្រសួងមុខងារសារណៈបានប្រសាសន៍ថាការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលដើម្បីកែទម្រុងបើកប្រាក់បៀរវត្ស ដល់មន្ត្រីរាជការឲ្យទន់ពេលវេលាមិនឱ្យលើសចាប់ពីថ្ងៃទី២៥កំណត់ការរបៀបតម្លើងប្រាក់បៀរវត្សដល់មន្ត្រីរាជការច្រើនឡើងតិចរីឯបៀរវត្តតិចឡើងច្រើន ។លោកជុកមុន្នីបាននិយាយប្តទៀតថាមន្ត្រីរាជការទាំងអស់ចាប់ឆ្នាំ២០១៨ក្នុងម្នាក់យ៉ាងតិចបំផុតក៏បានតំឡើងប្រាក់បៀវត្សរហូតក្នុងក្នុងមួយនាក់ឲ្យបានដល់មួយលានរៀលជាកណត់។ការកែសម្រួលនីតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍យោងតាមមាត្រា៥៥នៃច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ០៦/សន/៩៤ចុះថ្ងៃទី៣០ខែតុលាឆ្នំា១៩៩៤និងអនុក្រិត្យលេខ៨០អនក្របកចុះថ្ងៃទី០៦ខែសីហាឆ្នាំ២០០២ស្តីពីការគ្រប់គ្រងដំណើរការនៃដាក់មន្ត្រីរាជាការស៊ីវិលឲ្យចូលនិវត្តន៍។លោកជុក មុន្នី បានបញ្ជក់ទៀតថាការបង្ហាញសិក្ខាកាមទាំងអស់គ្នាដែលបានចូលរួមកិច្ចប្រជុំនៅរយៈពេលមួយល្ងាចនេះវាមានសារៈសំខាន់សម្រាប់មន្ត្រីរាជការសីុវិលឲ្យបានស្វែងយល់កាន់តែច្បាស់ក្នុងកង្វល់រឿងប្រាក់បៀវត្តមន្ត្រីរាជការហើយប្រាក់បៀវត្សមិនឲ្យលើសថ្ងៃទី២៥ជាកំណត់ឡើត៕image image (1)