លោក អ៊ី សុខ ឡេង អភិបាលក្រុង​ព្រះសីហនុ​ចេញ​បញ្ជារ​ឲ្យ​ធ្វើ​ការផ្អាក​ការសាងសង់ សំណង់ផ្ទះ​ល្វែង​កំពស់​៣​ជាន់​ដែល​បង្ករ​ឲ្យ​មាន​កម្មករ​ឆក់​ខ្សែភ្លើងរ​បូស​ធ្ងន់​

0


​ខេត្ត​ព្រះសីហនុ​៖​អាជ្ញាធរ​ក្រុងព្រះសីហនុ​បានសម្រេច​ភ្លាមៗ ធ្វើការ​ផ្អាក់​កា​សាងសង់​ជា​បណ្តោះអាសន្ន​នូវ សំណង់ផ្ទះ​ល្វែង​កំពស់​៣​ជាន់​ដែល​បាន​បង្ករ​ឲ្យ​មាន​កម្មករសំណង់​ម្នាក់​ឆក់​ខ្សែភ្លើងរ​បូស​ធ្ងន់​កាលពី​ព្តឹ​ក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ​។​ការសម្រេច​បែបនេះ​ធ្វើឡើង​ខណៈពេល​ពិនិត្យឃើញថា​សំណង់​មួយ​នេះ​មិន​ច្បាប់​អនុ​ញា​ត្តិ​និង​ធ្វើការ​សាងសង់​រំលោភ​លើដី​អូរ​និង​រំលោភ​លើដី​ចំណីផ្លូវ​សាធារណៈ​និង​បង្ករ​ផលប៉ះពាល់​បង្គោល​ភ្លើង​អគ្គីសនី​ល្មើស​ទៅ​និង​ច្បាប់​ភូមិបាល​ត្រង់​មាត្រា​លេខ​២៥៩​។​
​ ​.​លោក​លោក អ៊ី សុខ ឡេង អភិបាលក្រុង​ព្រះសីហនុ​បានធ្វើការ​បញ្ជាក់ថា​សំណង់​ខាងលើនេះ​លោក បានចេញ​បញ្ជារ​ឲ្យ​លោក​អភិបាលរង​ម្នាក់​ចុះទៅពិនិត្យ​ជាក់ស្តែង​និង​បានធ្វើ​ការផ្អាក​ការសាងសង់​ជា​បណ្តោះអាសន្ន​ហើយ​កាលពីរ​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៥​នេះ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​
.​លោក អភិបាលក្រុង​ព្រះសីហនុ​បានធ្វើការ​បញ្ជាក់បន្ថែម​ថា​សំណង់​ខាងលើនេះ​ទាំង ផ្នែក​ខាង ក្រោយ និង​ផ្នែក​ខាងមុខ​បើ​មន្ត្រី​ជំនាញ​ពិនិត្យឃើញថា​ធ្វើការ​សាងសង់​បង្ករ​ផល ប៉ះពាល់​ដី​អូរ ឬ​ដី​ផ្លូវ សាធារណៈ និង​បង្គោល​ខ្សែភ្លើង​ត្រូវតែ​កាត់​តំ​ម្រឹ​ម​វាយកម្ទេច​ចោល​មិន​ឲ្យ​រូ​ច​ខ្លូន​នោះឡើយ​។ ជាមួយនិង បទបញ្ជា​រដ៍​ម៉ឺងម៉ាត់​របស់លោក​អភិបាលក្រុង បែបនេះ ក៍មាន​ពាក្យ​អាចា​មរាម​មួយ​បាន​លូច​បង្ហើប​ប្រាប់​ឲ្យ ដឹងថា​ម្ចាស់​សំណង់​ខាងលើនេះ​គេ​និង​ត្រៀម​ចំណាយ​គ្រប់យ៉ាង​ដើម្បី​ការពារ​សំណង់​ល្មើសច្បាប់​របស់គេ​មិន​ឲ្យ​អាជ្ញាធរ​ក្រុង​ធ្វើការ​វាយកម្ទេច​នៅ​ចំណែក​ណាមួយ​នោះឡើយ ហើយ​ចំពោះ​បញ្ហារ​បង្គោល​ខ្សែភ្លើង ក៍​ម្ចាស់​សំណង់​មួយ​ធ្វើការ​នេះ​អះអាងថា​និង​ចំណាយលុយ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​អគ្គីសនី​ខេត្ត​ដក់​បង្ខិត​ចេញទៅ​ដាក់​កន្លែង​ផ្សេង​ផងដែរ​។​តែ​ទោះជា​យ៉ាងនេះ​ក៍ដោយ​អ្វីដែល​បានលើកឡើង​ខាងលើនេះ​គ្រាន់តែ​ជា​ពាក្យ​អាចា​មរាម​ក្រៅផ្លូវការ​ប៉ុ​ណ្ណុះ ។​
.​សូមបញ្ជាក់ថា​ម្ចាស់​សំណង់​កើតហេតុ​ខាងលើនេះ​មាន ឈ្មោះ ទុយ រ៉ា ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជា​កូន ប្រសា​រលោក ឈាវ រៀង មន្ត្រី​បំរើកា​រងារ​ច្រកចេញចូល​តែមួយ​សាលាក្រុង​ព្រះសីហនុ​។​ពាក់​ព​ន្ធ័​ទៅ​និង សំណង់ ខាង លើ​នេះ​ត្រូវបាន​មន្ត្រី​ភូមិ​ក្រុងព្រះសីហនុ​ធ្វើការ​បញ្ជាក់ថា​ទីតាំង​សំណង់​នេះ​នៅ​មិ​ម​ទាន់ មាន​ប្លង់​កម្មសិទ្ធិ​នៅឡើយ​ទេ ហើយ​សំណង់​នេះ​ក៍​មិន​ច្បាប់​អនុ​ញា​ត្តិ​នោះដែរ​។​ហើយ​អ្វីដែល​គួរ​ឲ្យ​កត់ សម្គាល់​ផងដែរ​នោះ​គឺ​សំណង់​នេះ​ផ្នែក​ខាងក្រោយ​ធ្វើការ​សាងសង់​រំលោភ​លើដី​អូរ​ទាំងស្រុង រីឯ​ចំណែក​ខាង មុខ សាងសង់​រំលោភ​លើដី​ចំណីផ្លូវ​សាធារណៈ គឺ​ធ្វើការ​សាងសង់​ជាប់​និង​បង្គា​ល​ខ្សែភ្លើង​តែម្តង ហើយ​សំណង់​មួយ​នេះ​មាន​ចង្ងាយ​ពីរ​សាលាក្រុង​ព្រះសីហនុ​ប្រមាណ​៥០​ម៉ែត្រ​តែ​ប៉ុ​ណ្ណុះ​៕20151022_093415_resized 20151022_092750