​ ​មេព្រៃ​ម្នា​ក់រង​ការចោទប្រកាន់ថា​យក​ឈើ​ចាប់​ ​បង្ក្រាប​បានមក​ចែកគ្នា​ប្រើប្រាស់​និង​លក់ដូរ​

0

​ព្រះវិហារ​ តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​លោក​កែប​ប៊ុណ្ណា​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​យក​ជំនាញ​មេព្រៃ​របស់ខ្លួន​ប្រព្រឹត្ត​ផ្តេសផ្តាស់​ញឹកញាប់​ខ​ណះ​រាល់​ការបង្ក្រាប​ចាប់បាន​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ភាគី​ច្រើន​មិនបាន​ចងក្រង​សំណុំរឿង​នោះទេ​។​
​ ​ប្រភពព័ត៌មាន​បានអោយ​ដឹងថា​លោក​កែប​ប៊ុណ្ណា​ទទួលបន្ទុក​ថ្នាល​បណ្តុះ​កូនឈើ​ក្នុងភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​កំពុងមាន​រឿងអាស្រូវ​ខ្លាំង​ក្នុង​មូលដ្ឋាន​។​គាត់​តែងតែ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ឈ្មួញ​ខិលខូច​យក​លាក់ទុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​និង​ស្តុក​ទុក​តាម​ដុប​ព្រៃ​ក្នុងព្រៃ​ការពារ​ព្រះ​រកា​។​ភាគច្រើន​គាត់​មើលស្រាល​ច្បាប់​ស្តីពី​ព្រៃឈើ​គឺ​មិនបាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នោះទេ​ដើម្បី​ងាយស្រួល​យក​វត្ថុតាង​ឈើ​តាប់​ប្រណីត​និង​ឈើ​តាប់​គគីរ​ទាំងនោះ​ចែកចាយ​គ្នា​ប្រើប្រាស់​និង​លក់ដូរ​ជា​ប្រយោជន៍​បុគ្គល​។​
​ ​លោក​កែប​ប៊ុណ្ណា​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​ឆ្លើយបំភ្លឺ​អោយដឹងថា​គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​។​គាត់​ហ៊ាន​ស្បថ​អោយ​ងាប់​បើសិន​គាត់​បាន​យក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ដែល​ចាប់​បង្ក្រាប​បានមក​ចែកគ្នា​ប្រើប្រាស់​និង​លក់ដូរ​។​
​ ​គួរបញ្ជាក់​ថា​ឈើ​តាប់​ប្រណីត​,​ឈើ​តាប់​សុ​ក្រំ​និង​គគីរ​ដែល​ជនខិលខូច​កាប់បំផ្លាញ​ពី​ព្រៃឈើ​ការពារ​ព្រះ​រកា​មួយចំនួនធំ​បាន​ដឹក​យកទៅលក់​អោយ​ឈ្មួញ​ឈើ​សេដ្ឋី​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​គិត​និង​ប្រពន្ធ​របស់គាត់​សំរាប់​កែច្នៃ​ធ្វើ​គ្រឿង​សង្ហារ​រឹម​ផលិត​គ្រែ​តុទូ​និង​សន្លឹក​ទ្វារ​សំរាប់​ដឹក​យកទៅលក់​នៅ​ខេត្តសៀមរាប​។​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​ដ៍​ធំ​មួយកន្លែង​នៅ​ភូមិ​ពោធិ៍​ទាប​របស់​ឈ្មួញ​ម្នាក់នេះ​ទេ​ដោយសារ​ដឹងថា​មាន​មន្ដ្រីជាន់ខ្ពស់​២​ទៅ​៣​នាក់​នៅ​រាជធានី​ភ្នំពេញ​កាង​នៅ​ពី​ក្រោយខ្នង​យ៉ាងរឹងមាំ​៕
M1