ជនជាតិវៀតណាមប្រុសស្រីក្មេងចាស់ចំនួន១៤នាក់ត្រូវបានក្រុមការងារចម្រុះទី១៨ចុះជួយខេត្តសៀមរាបចាប់បញ្ជូនមកអោយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំណាត់ការបន្តបន្ទាប់ពីក្រុមការងារចម្រុះទី១៨ធ្វើការជំរឿនទៅមិនមានលិខិតស្នាមត្រឹមត្រូវក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា

0

សៀមរាប៖ ក្នុងកិច្ចចុះប្រតិបត្តិការណ៍យ៉ាងយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យការងាររដ្ឋបាលនិងធ្វើការជំរឿនទៅលើជនបរទេសដែលមករស់នៅក្នុងភូមិទី ០៧ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយគណ:កម្មាធិការជំរឿននិងគ្រប់គ្រងជនបរទេសក្រុមការងារImage2ចម្រុះទី១៨ចុះជួយខេត្តសៀមរាបដែលមាន ឯកឩត្តម ឩត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃជាប្រធានក្រុមការងារ ។ ទើបនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅ ក្រុមការងារខាងលើបានរកឃើញជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាម ប្រុស ស្រី ក្មេង ចាស់ ចំនួន ១៤ នាក់ ដែលលួចស្នាក់នៅដោយខុសច្បាប់ រួចចាប់បញ្ជូន មកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចំណាត់ការបន្ត ។ លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរ: ស្នងការរង ទទួលការងារអន្តោប្រវេសន៍និង លោក វរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ បានអោយដឹងថាដោយ អនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើ អោយការ អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានImage0ប្រសិទ្ធភាពខ្ពស់ ផងនោះ ។ ជាក់ស្តែងបន្ទាប់ពីកម្លាំងការិយាល័យអន្តោប្រវេសន៍បានទទួលជនជាតិវៀតណាម ទាំង ១៤ នាក់នេះពីក្រុមការងារចម្រុះហើយនោះក៏ដូចជាបន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការសួរនាំបន្ថែមត្រួតពិនិត្យរកមើលឯកសារពីជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមទាំង១៤នាក់នេះហើយនោះ មិនមាន ឯកសារសម្គាល់ខ្លួននិងលិខិតស្នាមត្រឹមត្រូវក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជាដោយឡែកក្នុងខេត្តសៀមរាប ។ ទើបនៅថ្ងៃ ទី ២៤ ខែ តុលា នេះសមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិវៀតណាម ទាំងអស់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទ ប្រកាន់ពីបទស្នាក់នៅដោយខុសច្បាប់ ៕
ដោយ លោក អនុសេនីយ៍ត្រី ខេង ខេមរាImage1 Image2