កម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ ចុះកាយប្រឡាយបើកផ្លូវទឹកទៅស្រោចស្រពដីស្រែរបស់ប្រជាពលរដ្ឋបានរាប់រយហិចតា

0

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៥លោកលីសុវណ្ណារិទ្ធអភិបាលស្រុកព្រះនេត្រព្រះ និងអធិការនគរបាលស្រុកព្រះនេត្រព្រះបានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ចុះកាយប្រឡាយមួយខ្សែដើម្បីបើកផ្លូវទឹកនាំយកទៅស្រោចស្រពផ្ទៃដីស្រែទាំងប្រាំងនិងវស្សាimage (1)របស់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតទឹកនារដូវនេះយ៉ាងខ្លាំងនោះ។លោកលីសុវណ្ណរិទ្ធអភិបាលស្រុកព្រះនេត្រព្រះបាននិយាយឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋដីស្រែប្រាំង ស្រែវស្សា របស់ពួកគាត់ អត់មានទឹកផ្គត់ផ្គង់ដើមខែពីការបង្កបង្កើនផលធ្វើឲ្យស្រែនៅក្នុងស្រុកព្រះនេត្រព្រះនេះមានការខ្វះខាតទឹកយ៉ាងខ្លាំងនោះទើបលោកអភិបាលស្រុក និងអធិការស្រុកព្រះនេត្រព្រះ បាននឹកនាំកម្លាំង នគរបាលជាច្រើននាក់ ចុះទៅជីកប្រឡាយដើម្បីនាំទឹកយកទៅផ្គត់ផ្គង់ដីស្រែរបស់ពួកគាត់នៅផ្នែកខាងក្រោមនៃស្រុកព្រះនេត្រព្រះនេះ ។លោកលីសុវណ្ណារិទ្ធបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋដែលជាកសិករ ម្ចាស់ស្រែសប្បាយចិត្តយ៉ាងខ្លាំងពេលដែលមានការជួយអន្តរាគមន៍ ពីអាជ្ញាធរ និងសមត្ថកិច្ចនគបាលភ្លាមៗធ្វើឲ្យដីស្រែរបស់ពួគាត់មានទឹកប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ ការលូតលាស់សន្ទួងនាឆ្នាំនេះបន្តទៅទៀតលោកសង្ឃឹមថាក្រោយពេលបានទឹកផ្គត់ផ្គង់ហើយស្រូវស្រែប្រាំងស្រែវស្សារបស់ប្រជាកសិករទាំងអស់នោះប្រាកដជានិងបានប្រមូលលផស្រូវកើនឡើងជាមិនខានឡើយ៕image (2) image (1)